ខេត្តកែ​ប​ សៀមរាប និងខេត្តព្រៃវែង ឡើងទៅវគ្គ១/៤ ហ៊ុន​ សែនខាប់ពានថ្នាក់ខេត្ត

(កម្ពុជា)៖ ក្រុមបាល់ទាត់ខេត្តកែប សៀមរាប និងខេត្តព្រៃវែងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩លើកទី១៣ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួនម្សិលមិញ។

ខេត្តកែបឆ្លងផុតវគ្គ១៦ក្រុម ក្រោយឈ្នះខេត្តជាប់ព្រំដែនខាងលិច បន្ទាយមានជ័យ ៤ទល់នឹង៣ដោយស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា១ទល់នឹង១ម៉ោង៩០នាទីធម្មតា ទោះបីជាម្ចាស់ផ្ទះកែបនាំមុខមុនក៏ដោយ។

ចំនែកព្រៃវែងកក់កៅអី ពេលដែលឈ្នះខេត្តបាត់ដំបង ២ទល់នឹង០ នៅកីឡដ្ឋានគ្មានស្មៅព្រៃវែង ខណៈដែលសៀមរាបឈ្នះខេត្តកំពង់ស្ពឺ ៤ទល់នឹង៣ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។

ថ្ងៃនេះនឹងរកឃើញបីក្រុមទៀតក្នុងការប្រកួតខេត្តកំពង និងខេត្តមណ្ឌលគីរិ ខេត្តត្បូងឃ្មុំ និងពោធិសាត់ និងខេត្តកំពង់ធំប្រកួតជាមួយខេត្តព្រះវិហារ។ ស្អែកនឹងរកឃើញពីរក្រុមទៀតបង្គ្រប់៨ក្រុម ក្នុងការប្រកួតរវាងខេត្តរតនៈគីរី និងខេត្តតាកែវ និងខេត្តកោះកុងទទួលខេត្តស្វាយរៀង។

វគ្គ៨ក្រុមចុងក្រោយនឹងលេងនៅថ្ងៃទី០៧ និងទី០៨ ខែឧសភា ឆ្នាំ២០១៩ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២២ ខែឧសភា និងវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២៩ ខែឧសភាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com