កូឡុំបូ៖ ស្រីលង្កាប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នក្នុងប្រតិបត្តិការបង្ក្រាបក្រុមភេរវករ

ប្រភពពី Channel NewsAsia ឲ្យដឹងថា ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងប្រតិបត្តិការបង្ក្រាប និងវាយបំបែកសំបុកលាក់ខ្លួនរបស់ក្រុមភេរវករ ។

អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កាបានអោយដឹងថា ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នេះ នឹងផ្តល់ភាពងាយស្រួលដល់កងកម្លាំងប៉ូលីស និងយោធាក្នុងការរុករកក្រុមភេរវជន ដែលបានវាយប្រហារភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកចំនួន៨លើកកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសានេះ ។

រហូតមកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធស្រីលង្កា បានចាប់ខ្លួនជនសង្ស័យចំនួន ២៤នាក់ហើយ ដោយសង្ស័យពីបទវាយប្រហារភេរវកម្មសម្លាប់ មនុស្ស២៩០នាក់ និងជាង៥០០នាក់ផ្សេងទៀតបានរងរបួស ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com