ម៉ានីល៖ មនុស្ស៥នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅហ្វីលីពីន

ប្រភពពី AFP ឲ្យដឹងថា មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់រលំអគារពីរកន្លែងនៅភាគខាងជើងនៃប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩នេះ ខណៈមានគ្រោះរញ្ជួយដី ។
ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិហ្វីលីពីន បានអោយដឹងថា ការបាក់រលំអគារទាំងពីរកន្លែងនេះ បានកើតឡើងដោយសាររញ្ជួយដីក្នុងកម្រិត៦.៣រិកទ័រក្នុងជម្រៅ៤០គីឡូម៉ែត្រ ។

រហូតដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍លំអិតពីការខួចខាតដែលបានកើតឡើងពីគ្រោះរញ្ជួយដីនេះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com