ពិព័រណ៍បច្ចេកវិជ្ជា 5G​ត្រូវបានប្រារព្ធធ្វើឡើងនៅ​ទីក្រុងប៉េកាំង​

(ប៉េកាំង)៖ វេទិកានិងការតាំងពិព័រណ៍ដែលបង្ហាញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងវិថីសូត្រនិងបច្ចេកវិជ្ជាឈានមុខនៃបណ្តាញ 5G និង 4K បានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។

ពិព័រណ៍បច្ចេកវិជ្ជា 5G នេះបានដាក់តាំងបង្ហាញឧបករណ៍ឈានមុខនានាតាមស្តង់ជាច្រើនដូចជា “China Central Television 5G + 4K + AI”, “Huawei 5G + 4K display” និង “5G home scene network”​។

សូមជម្រាបថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងវិថីសូត្រនេះសំដៅទៅលើខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវជំនួញសូត្រ និងផ្លូវជំនួញសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលស្នើឡើងដោយប្រទេសចិននៅក្នុងឆ្នាំ២០១៣ដែលមានបំណងស្ដារឡើងវិញនូវផ្លូវពាណិជ្ជកម្មបុរាណដែលភ្ជាប់អាស៊ី-អឺរ៉ុបនិងទ្វីបអាហ្វ្រិក៕​ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com