ឡុងដ៍៖ អង់គ្លេសថ្កោលទោសអាមេរិក ពីបទដាក់ទណ្ឌកម្មថ្មីលើគុយបា

ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស រួមទាំងមេដឹកនាំរបស់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសថ្កោលទោសមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា ។

សេចក្តីប្រកាសថ្កោលទោសអាមេរិកពីអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុប ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា កាលពីថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ជូនថា ទណ្ឌកម្មថ្មីរបស់អាមេរិកលើប្រទេសគុយបា បានធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនមួយចំនួនរបស់ចក្រភពអង់គ្លេស និងបណ្តាប្រទេសនេះអឺរ៉ុប ខណៈក្រុមហ៊ុនទាំងនោះមានទំនាក់ទំនងជាមួយគុយបា ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com