តូក្យូ៖ លោក អាបេ នឹងអញ្ជើញលោក ត្រាំ មកកាន់ជប៉ុននៅខែឧសភាឆ្នាំនេះ

លោក Yoshihide Suga រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែមេសានេះថា នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Shinzo Abe នឹងអញ្ជើញប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អោយបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសជប៉ុន ។

លោក Yoshihide Suga បានបន្តថា តាមគម្រោង លោក Shinzo Abe នឹងអញ្ជើញលោក ត្រាំ អោយបំពេញទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ជប៉ុននេះ លោក ត្រាំ នឹងជួបជាមួយព្រះអធិរាជថ្មីរបស់ប្រទេសជប៉ុន រួមទាំងលោកនាយករដ្ឋមន្ត្រី Shinzo Abe ផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com