AFC CUP 19: ណាហ្កាបន្តចាញ់Tampines Rover ទោះបីតាមស្មើជិតចប់ការប្រកួត

(សិង្ហបុរី)៖ ជើងឯកកម្ពុជាណាហ្កាវើល ទទួលរងបរាជ័យជាថ្មីម្តងទៀតក្រោមថ្វីជើងក្លិបម្ចាស់ផ្ទះ Tampines Rover ក្នុងលទ្ធផល ៤ទល់នឹង២ការប្រកួតប្រកួតទី៤ក្នុងពូល Fយប់ថ្ងៃពុធនេះ។

លេងបានតែបីនាទី Tampines Rover បើកការនាំមុខដោយកីឡាករ I.Shah ប៉ុន្តែនាទីទី១៤ ណាហ្កាតាមស្មើវិញដោយកីឡាករ គួច ដានី។ នាទីទី៨៧ ម្ចាស់ផ្ទះនាំមុខម្តងទៀតដោយកីឡាករ Y.Hanapi តែជិតចប់ការប្រកួតនាទីទី៩០ កីឡាករ Omogba រកគ្រាប់ស្មើជាថ្មីឱ្យជើងឯកកម្ពុជា។

អ្វីត្រូវចប់សម្រាប់ណាហ្កានៅពេលដែលកីឡាករ Amri និង Webb បន្ថែមម្នាក់មួយគ្រាប់ក្នុងម៉ោងថែមបង្គ្រប់៥នាទីឱ្យ Tampines Rover ឈ្នះក្នុងលទ្ធផល ៤ទល់នឹង២។

ក្រោយលេងបួនប្រកួត ក្លិបសិង្ហបុរី Tampines Rover នៅបន្តឈរនៅកំពូលតារាងដដែល។ ចំនែកក្លិបវៀតណាម Hanoi ដែលឈ្នះ Yangon United ៥ទល់នឹង២ថ្ងៃនេះដែរឈរនៅលេខ២។ប្រកួតបន្ទាប់ថ្ងៃទី០១ ខែឧសភា ណាហ្កាទទួលហាណូយនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com