AFC CUP 19: ណាហ្កាវើលប្រកួតជាមួយក្លិបសិង្ហបុរី Tampines Rover ល្ងាចនេះ

(សិង្ហបុរី)៖ ក្លិបជើងឯកកម្ពុជាណាហ្កាវើល នឹងប្រកួតជាមួយក្លិបបាល់ទាត់សិង្ហបុរី Tampines Rover នៅពហុកីឡដ្ឋានJalan Besar ប្រទេសសិង្ហបុរី វេលាម៉ោង៦និង៣០នាទីល្ងាចនេះ ក្នុងក្របខណ្ឌជើងឯកក្លិបអាស៊ីទី២ (AFC Cup)។

នេះជាការប្រកួតទី៤របស់ក្លិបកម្ពុជា បន្ទាប់ពីបីប្រកួតឈ្នះមួយ និងចាញ់ពីរប្រកួត។ ចំនែក Tampines Rover ឈរនៅកំពូលតារាងពូលFមាន៧ពិន្ទុ បន្ទាប់ពីបីប្រកួតឈ្នះពីរ និងស្មើមួយ។

ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោកមាស ចាន់ណា គ្រូបង្វឹកណាហ្កាវើលមានប្រសាសន៍ការប្រកួតនេះនឹងតានតឹងសម្រាប់យើង។ យើងលេងល្អតង់ទី១នៅភ្នំពេញ ដូច្នោះយើងនឹងធ្វើអញ្ចឹងម្តងទៀតថ្ងៃនេះ ប៉ុន្តែនឹងលេងការពារច្រើនតង់ទី២។

ក្រុមទាំងពីរជួបគ្នាចុងក្រោយថ្ងៃទី០២ ខែមេសានៅរាជធានីភ្នំពេញ កាលនោះណាហ្កាចាញ់១ទល់នឹង៥ ទោះបីនាំមុខមុនក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com