មនុស្ស២នាក់ស្លាប់, ៣នាក់​របួស និង១៧ នាក់​​បាត់ខ្លួនបន្ទាប់ពីមានការរលំ​បាក់អគារស្នាក់នៅក្នុងប្រទេសប្រេស៊ីល

(បរទេស)៖ អាជ្ញាធរប្រេស៊ីលបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់, ៣នាក់រងរបួស និង១៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីហេតុការណ៍ដួលរលំ​អគារលំនៅស្ថានចំនួន២កាលពីព្រឹកថ្ងៃសុក្រ នៅសហគមន៍ជនបទ Muzema ក្នុងតំបន់ក្រីក្រភាគខាងលិចទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ​

អគារទាំង២ដែលបាក់រលំមានកម្ពស់៤ជាន់និង៦ជាន់ជាប់រៀងគ្នាដែលបានបើកដំណើរការកាលពី៦ខែមុន។

អាជ្ញាធរ​ក្រុង Rio de Janeiro បានឲ្យដឹងថាអគារទាំងនោះគឺជាសំណង់អនាធិបតេយ្យដែលគ្មានការអនុញ្ញាតពីការិយាល័យភូមិបាល​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com