មនុស្ស៦នាក់បាត់ខ្លួនក្នុងគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវនៅចិន

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច៦នាក់បានបាត់ខ្លួនបន្ទាប់ពីរថភ្លើងដឹកទំនិញមួយខ្សែបានបើកធ្លាក់ផ្លូវក្នុងទីក្រុង​ Gongyi ភាគកណ្ដាលប្រទេសចិន។

​រថភ្លើងមួយខ្សែនោះដែលមានដឹករ៉ែអាលុយមីញ៉ូមបានធ្វើឲ្យផ្ទះមួយខ្នងខូចខាតនៅពេលវាបើកធ្លាក់ផ្លូវកាលពីយប់ថ្ងៃពុធ។

អាជ្ញាធរក្រុង​ Gongyi បាននិយាយថា​ ក្រុមបុគ្គលិករថភ្លើង៤នាក់និងអ្នកភូមិ២នាក់កំពុងបាត់ខ្លួនបន្ទាប់ពីមានគ្រោះថ្នាក់នោះ៕ ​(មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com