​វ៉េណេស៊ុយអេឡា​៖ អាមេរិក​មានបំណងចូលលុកលុយ​មកលើខ្លួន

(ការ៉ាកាស)៖ ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិនិយាយថា ប្រទេសរបស់លោកកំពុងត្រូវបានគំរាមកំហែងដោយសង្គ្រាមពីសំណាក់សហរដ្ឋអាមេរិក។

លោក​Samuel Moncada បាននិយាយថា សកម្មភាពដែលបានបង្កឲ្យមានវិបត្តិមនុស្សជាតិនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាគឺជាលទ្ធផលនៃផែនការបំផ្លាញសេដ្ឋកិច្ចដែលត្រូវបានធ្វើឡើងរួមគ្នាដោយរដ្ឋាភិបាលអាមេរិកនិងចក្រភពអង់គ្លេស។

លោក Moncada ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡាដើម្បីបង្កភាពវឹកវរដល់សង្គមដែលពួកគេអាចប្រើជាលេសសម្រាប់ការធ្វើអន្តរាគមន៍យោធាពីបរទេស៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com