ហ៊ុន សែនខាប់ពានថ្នាក់ខេត្តវគ្គ១៦ក្រុមចុងក្រោយនឹងប្រកួតក្រោយចូលឆ្នាំ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩វគ្គជម្រុះតាមពូលបានបញ្ចប់រួចរាល់ហើយបន្ទាប់ពីដំណើរការតាំងពីខែកុម្ភៈមកម្លេះ។

វគ្គ១៦ក្រុមចុងក្រោយពានថ្នាក់ខេត្តនឹងប្រកួតក្រោយចូលឆ្នាំហើយ ក្រោយការចាប់ឆ្នាំវគ្គ១/៨នេះធ្វើឡើងព្រឹកមិញនៅពហុកីឡដ្ឋានជាតិ។

ខេត្តសៀមរាប ប្រកួតជាមួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ខណៈដែលខេត្តកែប ជួបជាមួយបន្ទាយមានជ័យ និងខេត្តព្រៃវែងទទួលខេត្តបាត់ដំបង។

ការប្រកួតថ្ងៃទី២៤ ខែមេសា ខេត្តកំពតជួបជាមួយមណ្ឌលគីរី កំពង់ធំ ប្រកួតជាមួយព្រះវិហារ និងខេត្តត្បូងឃ្មុំ ទទួលពោធីសាត់។ ការប្រកួតថ្ងៃទី២៥ ខែមេសា កោះកុងទទួលស្វាយរៀង និងខេត្តរតនៈគីរីជួបខេត្តតាកែវ។ ការប្រកួតទាំងនេះលេងនៅម៉ោង ៣និង០០នារីរសៀលទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com