រដ្ឋបាល​ខេត្តតាកែវ​ រៀបចំ​សូត្រ​មន្ត​ បង្សុកូល​ សុំ​ពរ​ជ័យ​សិរី​មង្គល​ពី​ទេវតា​ឆ្នាំ​ថ្មី​

 

(​តាកែវ​)៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៧​កើត​ ខែ​ ចែ​ត្រ​ ឆ្នាំច​ សំ​រិ​ទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែ​ មេ​សា​ ឆ្នាំ​២០១៩​ រដ្ឋបាល​សាលាខេត្ត​តាកែវ​ បាន​និមន្ត​ព្រះសង្ឃ​ សូត្រ​មន្ត​ ប្រោះព្រំ​លើករាសី​ ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ឈាន​ចូល​ ព​.​ស​២៥៦៣​ ក្នុង​គោលបំណង​សុំ​នៅ​ពរ​ជ័យ​ សិរី​សួស្តី​គ្រប់​ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី​ នឹង​ សុំ​ជួយ​ដល់​ឯកឧត្តម​ លោក​ជំទាវ​ គណៈ​អភិបាលខេត្ត​ ក្រុមប្រឹក្សា​ខេត្ត​ អស់លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​ មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត​តាកែវ​អាជ្ញាធរ​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ និង​ ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ ឲ្យ​ជួប​តែ​សេចក្តីសុខ​ចម្រើន​ ទទួល​បាន​ជោគជ័យ​ បន្ថែម​ទៀត​នៅ​គ្រប់​ភារកិច្ច​របស់​ខ្លួន​។​

​ក្នុង​ពិធីសូត្រមន្ត​ ប្រោះ​ព្រហ្ម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ​ បាន​ប្រ​ព្រឺ​ត្តទៅ​ក្រោម​វត្តមាន​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ និង​លោក​ជំទាវ​ ឯកឧត្តម​ លោក​ជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ គណៈ​អភិបាលខេត្ត​ ស្នងការ​ មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ និង​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ បាន​ធ្វើ​ពិធីបួងសួង​ និង​សូមពរ​ជ័យ​សិរី​មង្គល​ពី​ទេវតា​ឆ្នាំ​ថ្មី​ ក្នុង​ការ​ប្រកបការងារ​ជូន​ជាតិ​មាតុភូមិ​ ឲ្យ​មានការ​អភិវឌ្ឍន៍​ រីក​ចម្រើន​លើ​គ្រប់​វិស័យ​នា​ឆ្នាំ​ថ្មី​នេះ​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ អ៊ូច​ ភា​ បាន​គូសបញ្ជាក់​ថា​ ការ​ជួបជុំ​គ្នា​ថ្ងៃនេះ​ ក្នុង​រូបភាព​ជា​ លក្ខណៈ​មហា​គ្រួសារ​ដ៏​ធំ​មួយ​ នៃ​ក្រុម​គ្រួសារ​មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត​តាកែវ​ និង​ បណ្តា​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ ដែល​មានការ​នឿយហត់​ ក្នុង​ការ​បំពេញភារកិច្ច​ការងារ​របស់​ខ្លួន​ រយៈពេល​មួយ​ឆ្នាំ​មកនេះ​ ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ លើ​វិស័យ​សេដ្ឋកិច្ចជាតិ​ ។​

​ឯកឧត្តម​ អ៊ូច​ ភា​ ក៏​បាន​ធ្វើការ​បួងសួង​សូម​ឲ្យ​បារមី​ដ៏​ស័​ក្ត​សិទ្ធិ​ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តតាកែវ​ ដែល​មាន​លោកតា​កែវ​ យាយ​កែវ​ សូម​តាម​ជួយ​ថែរក្សា​ការពារ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ សំខាន់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​មហា​វរៈ​បរុស​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​នៅ​គ្រប់​មូលដ្ឋាន​ ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ថ្មី​ ព្រមទាំង​បាន​ធ្វើការ​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំកុរ​ឯកស័ក​ដែល​មាន​ទេវតា​ព្រះ​នាម​ ធុ​ស្សៈ​ទេវី​ ដែល​នឹង​យាង​ចូល​មក​ វេលា​ម៉ោង​០៣​និង​១២​នាទី​ ថ្ងៃ​ទី​ ១៤​ ខែ​ មេ​សា​ ឆ្នាំ​២០១៧​ ត្រូវ​នឹង​ថ្ងៃ​ ១០​កើត​ ខែ​ ចេត្រ​ សូម​ជួយ​ប្រោះ​ព្រហ្ម​ប្រសិទ្ធិ​ពរ​ជ័យ​ សិរី​មង្គល​ បវរ​សួស្តីរ​ វិបុល​សុខ​គ្រប់​ប្រការ​ ដល់​គណៈ​អភិបាលខេត្ត​ ក្រុមប្រឹក្សា​ខេត្ត​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អ្នកមុខអ្នកការ​ អង្គភាព​ជុំវិញ​ខេត្ត​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ សម្រាប់​ខេត្តតាកែវ​ ក៏​នឹង​រៀបចំ​នូវ​ព្រឹ​ត្ត​ការណ៍​តាកែវ​ស​ង្ក្រា​ន​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ​ ដោយ​មានការ​សហការ​គាំទ្រ​ពី​សំណាក់​រដ្ឋបាល​ ខេត្តតាកែវ​ បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​តាកែវ​សង្ក្រាន្ត​ដ៏​អស្ចារ្យ​នេះ​ឡើង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤​ ១៥​ ១៦​ ខែមេសា​ ឆ្នាំ​២០១៩​ នា​បរិវេណ​ប្រាសាទតាព្រហ្ម​ទន្លេបាទី​។​

​ព្រឹត្តិការណ៍​តាកែវ​សង្ក្រាន្ត​ នឹង​នាំ​យក​កម្មវិធី​កម្សាន្ត​សប្បាយ​ និង​ទស្សនីយភាព​សំខាន់ៗ​ មួយ​ចំនួន​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដូច​ជា​៖​កម្មវិធី​ល្បែង​ប្រជាប្រិយ​ និង​ទាញ​ព្រ័ត​មិត្តភាព​តាកែវ​,​ កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ​ និង​ បច្ចេកវិទ្យា​,​ កម្មវិធី​ពិព័រណ៍​ពា​ណិ​ជ្ជិ​កម្ម​ ផលិតផល​សិប្បកម្ម​ និង​កសិកម្ម​,​ កម្មវិធី​សិល្បៈ​ និង​វប្បធម៌​ ជាដើម​…​។​ល​៕​ (SN-​ស្នា​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com