រាជរដ្ឋាភិបាល ចំណាយ ១០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដើម្បី​បើក​ប្រាក់ខែ ជូន​ដល់​មន្ត្រី​ចូលនិវត្តន៍​

(​ខេត្តព្រៃវែង​)៖ រាជរដ្ឋាភិបាល បា​ន​ចំណាយ​ថវិកា ១០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដើម្បី​បើក​ប្រាក់ខែ ជូន​ដល់​មន្ត្រី​ចូលនិវត្តន៍ ដែលក្នុងនោះ តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានមន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ចំនួន ៨៩២០២ នាក់ ព្រមទាំង​អ្នក​រស់​នៅ​ក្នុង​បន្ទុក ចំនួន ១៣១៩៨១ នាក់​។ មកដល់ខែមេសា ឆ្នាំ២០១៩​នេះ មន្ត្រីរាជការ​ចូលនិវត្តន៍​ម្នាក់ ទទួលបាន​ប្រាក់ខែទាប​បំផុត​​ប្រមាណ ៥៦​ម៉ឺន​រៀល ក្នុង​មួយខែ​។ នេះ​បើតាម​សម្តេច​ក្រឡាហោម ស ខេង​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ដូច្នេះ ក្នុងពេល​សម្តេច បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន អតីតមន្ត្រី​រាជការ នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ទី​រួម​ខេត្តព្រៃវែង​។​

​ក្នុង​ពិធី​ជួបជុំ​ជាម​ន្ត្រី​ចូលនិវត្តន៍ ជា​អតីត​មន្ត្រីរាជការ​គ្រប់​ប្រភេទ​នៅ​ខេត្តព្រៃវែង​ជាង ៤​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​១១​មេសា​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ការជួបជុំ​នេះ សបញ្ជាក់​ថា រាជរដ្ឋាភិបាល ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បំភ្លេចចោល​មន្ត្រី​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៅពេល​ចាស់ ធ្វើការ​លែងកើត​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com