មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាអំពាវនាវឲ្យពលរដ្ឋ និងកងទ័ពដាក់សម្ពាធលើលោកប្រធានាធិបតី

(ការ៉ាកាស)៖​ មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសវ៉េណេស៊ុយអេឡា​ លោក Juan Guaido កាលពីថ្ងៃពុធទី១០ ខែមេសា បានអំពាវនាវឲ្យពលរដ្ឋវ៉េណេស៊ុយអេឡា និងកងទ័ពដាក់សម្ពាធលើលោកប្រធានាធិបតី Nicolas Maduro។

ពលរដ្ឋវ៉េណេស៊ុយអេឡាដែលទទួលរងគ្រោះពីអតិផរណានិងកង្វះខាតស្បៀងនិងឱសថដែលរីករាលដាលបាននិយាយថាវិបត្តិនៅក្នុងប្រទេសនេះដែលមានភាពវឹកវរនេះកាន់តែអាក្រក់ឡើងក្នុងរយៈពេលមួយខែកន្លងមកនេះ។ ហើយការដាច់ភ្លើងទូទាំងប្រទេសក្នុងអស់រយៈ ពេលជាច្រើនថ្ងៃដោយបានកាត់បន្ថយការផ្គត់ផ្គង់ទឹកនិងសេវាទូរស័ព្ទចល័តទៀតផង។

សូមបញ្ជាក់ថា លោក Guaido ​ត្រូវបានទទួលស្គាល់ថាជាប្រមុខរដ្ឋស្របច្បាប់​នៃប្រទេសវ៉េណេស៊ុយអេឡាបានអំពាវនាវឲ្យកងទ័ពនិងមន្ត្រីសាធារណៈធ្វើការតវ៉ាជាសាធារណៈប្រឆាំងនឹងលោក Maduro។ ​​រីឯលោក Maduro ដែលរក្សាការគាំទ្រពីយោធានិងសម្ព័ន្ធមិត្តរួមទាំងប្រទេសរុស្ស៊ីនិងចិនបានចំអកមើលងាយលោក Guaido ថាជា«អាយ៉ងរបស់អាមេរិក»ហើយបាននិយាយថាលោកនឹងទទួលបានយុត្តិធម៌ពិតប្រាកដ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com