អគ្គស្នងការ​នគរបាល​ជាតិ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​

(​ភ្នំពេញ​)៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ លោក​អគ្គស្នងការ នេ​ត សាវឿន បានចេញ​សេចក្តីណែនាំ ១០​ចំណុច ដល់​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន​ជំនាញ អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​កសាង​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ជំនាញ និង​តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន ដោយ​ផ្តោតលើ​ការងារ​សំខាន់ៗ ដើម្បី​ធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com