សម្តេច​ក្រឡាហោម ស ខេង ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន អតីតមន្ត្រី​រាជការ នៅ​ខេត្តព្រៃវែង​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន អតីតមន្ត្រី​រាជការ នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ទី​រួម​ខេត្តព្រៃវែង​។​

ក្នុងពិធីជួបជុំ​ជាមន្ត្រីចូលនិវត្តន៍ ជាអតីតមន្ត្រីរាជការគ្រប់ប្រភេទនៅ​ខេត្តព្រៃវែងជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១១មេសានេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង លើកឡើងថា ការជួបជុំនេះ សបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា មិនបានបំភ្លេចចោល​មន្ត្រីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ​ នៅពេល​ចាស់​ ធ្វើការលែង​កើត​នោះទេ​​។​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com