កំពង់ឆ្នាំង​មាន​មហាសង្ក្រាន្ត​ប៊ូ​សស្ត្រ​ង​ ហើយ​នៅ​មាន​កន្លែង​ដើរ​លេង​ច្រើន​ណាស់​!

 

(​ភ្នំពេញ​)៖​ ភាព​សប្បាយៗ​ដ៏​អស្ចារ្យ​ ប៊ូ​សស្ត្រ​ង​ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ត្រលប់​មក​វិញ​ហើយ​ កក្រើក​កាន់តែ​ខ្លាំង​ ជាមួយ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​មហិមា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​។​

​មហា​ព្រឹត្តិការណ៍​ ប៊ូ​សស្ត្រ​ង​ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​ម្តងនេះ​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​ ១២-១៣-១៤-១៥-១៦​ ខែមេសា​ ២០១៩​ នៅ​បរិវេណ​ទីធ្លា​បាល់ទាត់​ ទល់មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ ដែល​នឹង​មាន​ព្រឹត្តិការណ៍​សប្បាយៗ​ជា​ច្រើន​រាប់​មិន​អស់​។​

​នៅ​កំពង់ឆ្នាំង​ក្រៅពី​សប្បាយ​នៅ​មហា​ព្រឹត្តិការណ៍​ មហាសង្ក្រាន្ត​ដ៏​ធំ​មហិមា​នេះ​ហើយ​បងប្អូន​ក៏​អាច​ទៅ​លេង​កម្សាន្ត​រមណីយ៍ដ្ឋាន​ដែល​នៅ​ជិតៗ​នោះ​ជា​ច្រើន​ទៀត​ដូច​ជា​៖

១​ -​ ទំនប់​ទឹកស្ទឹង​គង្គា​ គឺជា​កន្លែង​មុជទឹក​ដ៏​សប្បាយ​រីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អោយមក​លេង​កំសាន្ត​មិន​ដាច់​រៀងរាល់ថ្ងៃ​ សៅរ៍​ អាទិត្យ​ ជា​ពិសេស​គឺ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ​​មាន​ភ្ញៀវ​មក​លេង​រាប់​ពាន់​។​ ដែល​មាន​ទីតាំង​ ស្ថិត​ក្នុង​ ភូមិ​គោក​ពួច​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹក​ ផុស​ ខេត្តកំពង់ឆ្នាំង​ មាន​ចម្ងាយ​ប្រមាណ​១០៥​គីឡូ​ ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ និង​មាន​ចម្ងាយ​ប្រមាណ​២០​ គីឡូ​ ម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។​

២​ -​ ទឹកធ្លាក់​អន្លង់​ស្វាយ​ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ដែល​ទើបត្រូវ​បាន​រក​ឃើញ​ និង​រៀបចំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ។​ រមណីយដ្ឋាន​នេះ​មាន​ ចំងាយ​៥៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ ស្ថិត​ក្នុងភូមិ​ដូង​ស្លា​ ឃុំ​ក្បាលទឹក​ ស្រុក​ទឹកផុស​ ។​ ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ អន្លង់​ស្វាយ​ដ៏​ស្រស់​ស្អាត​នេះ​ គឺ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៣​ ទៅ​ដល់​ស្រុក​ទឹកផុស​ ដែល​មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ​ តាម​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​ដែល​ទើប​ស្ថាបនា​ហើយ​ថ្មី​ និង​បន្តដំណើរ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ជាង​២០​គីឡូម៉ែត្រ​ទៀត​ ទើប​ទៅ​ដល់​ភូមិ​ដូង​ស្លា​ ភ្ញៀវ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជាង​២​គីឡូម៉ែត្រ​ទៀត​ក៏​បាន​ទៅ​ដល់​រមណីយដ្ឋាន​ទឹកធ្លាក់​យ៉ាង​ស្រស់​ស្អាត​នេះ​ប៉ុន្តែ​ផ្លូវ​ថ្មើរជើង​អាច​ជិះ​ម៉ូតូ​បាន​ ។​

៣​ -​ ទឹកធ្លាក់​ថ្ម​ក្រាល​ តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ​ ឃុំ​ជៀប​ ស្រុក​ទឹកផុស​ មាន​ចម្ងាយ​ជាង​ ២៨​ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទឹកផុស​ ឬ​ស្ថិត​នៅ​ប្រមាណ​ជាង​ ៥០​ គីឡូម៉ែត្រ​ ភាគ​ខាងលិច​នៃ​ខេត្តកំពង់ឆ្នាំង​ ដ្បិតតែ​ ផ្លូវ​ចូល​ឆ្ពោះទៅ​ទីនោះ​ ក៏​នៅ​លំបាក​ដោយ​អន្លើ​ ជា​ហេតុ​មិនសូវ​មាន​ភ្ញៀវ​ពី​ចម្ងាយ​ទៅ​លេង​ច្រើន​ឡើយ​ តែ​សម្បូរ​អ្នកស្រុក​ទៅ​លេង​នា​រដូវ​បុណ្យ​ទាន​មាន​ចំនួន​ច្រើន​គួរសម​ ខណៈ​អ្នក​ភូមិ​ទីនោះ​ក៏​និយម​ហៅ​ឈ្មោះ​ក្រៅ​ដែរ​ថា​ «​ទឹកធ្លាក់​បរ​វាទ​»​ ដែល​បាន​ដំណើរការ​ប្រមាណ​ជិត​ ២​ ឆ្នាំ​មក​ហើយ​។​

៤​ -​ ទឹកធ្លាក់​ស្រែ​អំពិល​ ស្ថិត​ក្នុងស្រុក​ទឹកផុស​ ឆ្លងកាត់​ព្រៃ​ខ្លុង​ប្រប​សងខាង​ផ្លូវលំ​ប៉ុន​ខ្លួន​រថយន្ដ​ត្បុល​ទៅ​រួច​ ចម្ងាយ​ប្រមាណ​ជិត​ ១០​ គីឡូម៉ែត្រ​ពី​ច្រកចូល​ទល់មុខ​ខ្លោងទ្វារវត្ដ​ពោធិ៍​វ័ន​រង្សី​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​ ស្ថិត​ក្នុងភូមិ​ក្ដុល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្ដកំពង់ឆ្នាំង​ ទឹកធ្លាក់​ស្រែ​អំពិល​ ហ៊ុម​ព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតងខ្ចី​នា​រដូវវស្សា​ ជា​រមណីយដ្ឋាន​ក្រៅបញ្ជី​ដ៏​ត្រកាល​ប្រាថ្នា​ផ្សព្វផ្សាយ​ខ្លួន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ទូលំទូលាយ​។​ ទឹកធ្លាក់​មាន​ប្រភព​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ចម្ងាយ​ប្រមាណ​ ៤០​ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ និង​ ៣០​ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទឹកផុស​នេះ​ ស្ថិត​នៅ​ពីក្រោយ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ដពោធិ៍សាត់​។​

៥​ -​ ទំនប់​ ២០​ ឧសភា​ ស្ថិត​នៅ​ក្នុងភូមិ​ស្រះ​កែវ​ ឃុំ​មេលំ​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ មាន​ចម្ងាយ​ប្រមាណ​ ១៧​ គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។​ រយៈពេល​ ២​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ទំនប់​ទឹក​ ២០​ ឧសភា​ បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មក​លេង​កម្សាន្ត​ នៅ​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍​ និង​រមណីយដ្ឋាន​កែ​ច្នៃ​ខ្នាត​តូច​នានា​ ជា​ច្រើន​ទៀត​ ដែល​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ចូល​មក​កំសាន្ត​ផង​ដែរ​។​

​ទទឹម​នឹង​នេះ​ ប៊ូ​សស្ត្រ​ង​នឹង​បង្កើន​ទស្សនីយ៍ភាព​ប្លែកៗ​ អស្ចារ្យ​ជា​ច្រើន​ សម្រាប់​អ្នក​កំពង់ឆ្នាំង​ ឲ្យ​កាន់តែ​សប្បាយ​ខ្លាំង​ជាង​មុន​ និង​យូរ​ជាង​មុន​បន្ថែម​ទៀត​។​ លោក​អ្នក​នឹង​បាន​ចូលរួម​រាំ​កំសាន្ត​តាម​ចង្វាក់​ប្រពៃណី​ និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទៀត​ ដែល​នាំ​មក​ជូន​ផ្តាច់​មុខជា​ពិសេស​ដោយ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​។​

​តោះ​ទៅ​ទាំងអស់​គ្នា​!​ អញ្ជើញ​ចូលរួម​ដោយ​សេរី​ជាមួយ​មហា​ព្រឹត្តិការណ៍​ ប៊ូ​សស្ត្រ​ង​ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ជួប​គ្នា​ដើម្បី​បង្កើន​មិត្តភាព​ឲ្យ​កាន់តែ​ស្និត​ស្នាល​ជាមួយ​គ្នា​ និង​ជាមួយ​កំពូល​តារា​ល្បីៗ​ ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​លោក​អ្នក​។​ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​លោក​អ្នក​និង​បាន​ភ្លក្ស​ រសជាតិ​ដ៏​វិសេសវិសាល​ នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​ ខ្លាំង​ជាង​។​ យូរ​ជាង​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com