រូ​ លី​ន​ ឈ្នះ​១០​លាន​ក្នុង​កម្មវិធី​ FRESHY​ WINNER​ ពិតជា​រំជួលចិត្ត​ណាស់​!

(​ភ្នំពេញ​)៖​ លោក​អ្នក​ពិតជា​បាន​ស្គាល់​ពី​ទេព​កោសល្យ​របស់​ រ៉ូ​លី​ន​ ទាំង​ការ​សម្ដែង​ និង​កំប្លែង​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​ស្ទើរ​គ្រប់ពេល​ តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ទេព​កោសល្យ​ប្ដូរ​សំឡេង​របស់​លោក​ ជា​ប្រុស​ក៏​បាន​ ជា​ស្រី​ក៏​បាន​ ព្រមទាំង​អាច​ច្រៀង​ជា​សំឡេង​ស្រី​បាន​យ៉ាង​ពីរោះ​។​

​ថ្មីៗ​នេះ​ រូ​ លី​ន​ ជាមួយ​នាយ​ព្រែក​ បង្ហាញខ្លួន​ក្នុង​កម្មវិធី​ FRESHY​ WINNER​ កាលពី​ថ្ងៃ​សុក្រ​ ទី​៥​ ខែមេសា​ ឆ្នាំ​ ២០១៩​ កន្លង​ទៅ​នេះ​ រូ​ លី​ន​ បាន​បង្ហាញ​អារម្មណ៍​ពិត​ បង្ហូរទឹកភ្នែក​ព្រោះ​ទឹកដោះ​ម្តាយ​ថ្លៃ​នាំ​សំណាង​ឲ្យ​ រូ​ លី​ន​ ឈ្នះ​រង្វាន់​ធំ​ប្រាក់​លាន​ពី​ កម្មវិធី​ FRESHY​ WINNER​។​

​កាយវិការ​កំប្លុកកំប្លែង​របស់​ រូ​ លី​ន​ ជាមួយ​ នាយ​ព្រែក​ ក្នុង​កម្មវិធី​ FRESHY​ WINNER​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​ដាច់​ផ្ងា​ខ្ទាត​ទឹកមាត់​ដោយ​មិនដឹង​ខ្លួន​ សូ​ម្បី​តែ​ការ​ស្លៀកពាក់​របស់​ រូ​ លី​ន​ ក្នុង​កម្មវិធី​ Freshy​ Winner​ ក៏​គួរ​ជាទី​ចាប់អារម្មណ៍​ដែរ​ ព្រោះ​ រូ​លី​ន​បាន​បញ្ចេញ​ក្បាលពោះ​មើលទៅ​គួរ​ឲ្យ​ក្នាញ់​។​

​ក្នុង​វគ្គ​ទី​១​ក្រុម​របស់​ រូ​ លី​ន​ បាន​យកឈ្នះ​ក្រុម​នាយ​ព្រែក​ ដោយ​ក្រុម​នាយ​ព្រែក​ បាន​ទាយ​ចំណងជើង​បទ​ចម្រៀង​ខុស​ ត្រូវ​បាន​ក្រុម​ រូ​ លី​ន​ កៀប​ត្រចៀក​។​ ក្នុង​វគ្គ​នោះ​ដែរ​ ក្រុម​ទាំង​ពីរ​បាន​ធ្លាក់​ដល់​វគ្គ​ SUPER​ EAT​ ដែល​ជា​វគ្គ​ប្រកួត​ញុំ​ា​ដើម្បី​ទទួល​បាន​យក​ពិន្ទុ​ ស្រាប់តែ​ត្រូវ​បាន​ក្រុម​ រូ​លី​ន​ ញុំ​ា​ក្រូចឆ្មា​អស់​មុន​ធ្វើ​ឲ្យ​ក្រុម​នាយ​ព្រែក​ ចុះចាញ់​ខ្ទប់​មុខ​ញុំ​ា​ទាំង​បិទ​ភ្នែក​ ចំណែក​ក្រុម​ រូ​ លី​ន​ សប្បាយចិត្ត​អោប​តារា​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ហើប​ពី​ឆាក​។​

​ដោយសារ​ពិន្ទុ​ក្រុម​ រូ​ លី​ន​ បាន​វ៉ា​ដាច់​ក្រុម​នាយ​ព្រែក​ ទើប​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ចូល​វគ្គ​បន្ទាប់​ទៀត​។​ វគ្គ​បន្តបន្ទាប់​ទៀត​ រូ​ លី​ន​ ប្រកួត​ជាមួយ​ដៃគូរ​របស់​ខ្លួន​ដែល​ជាតា​រា​ហ្វែ​ស​ប៊ុ​ក​ ដើម្បី​ដណ្តើម​យក​ឱកាស​បើក​ស្លាក​ប្រាក់​លាន​ពី​ប្រអប់​សំណាង​ក្នុង​កម្មវិធី​ Freshy​ Winner​។​ ពេល​នោះ​ រូ​ លី​ន​ បាន​ឆ្លងកាត់​ការ​ប្រកួត​ហ្គេ​ម​ជា​ច្រើន​ហើយ​បាន​យកឈ្នះ​លើ​តារា​ហ្វេ​ស​ប៊ុ​ក​ ក្នុង​កម្មវិធី​ Freshy​ Winner​។​

​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​ រូ​ លី​ន​ បាន​ឈ្នះ​រង្វាន់​ Jackpot​ ១០,០០០,០០០៛​ (​ដប់​លាន​រៀល​)​ ពី​កម្មវិធី​ Freshy​ Winner​ ធ្វើ​ឲ្យ​ពិធីករ​ទាំង​ពីរ​ឡើង​ស្រឡាំងកាំង​រំភើប​ជំនួស​ រូ​លី​ន​ផង​ដែរ​។​ ចំណែក​ រូ​លី​ន​ វិញ​ត្រេកអរ​យ៉ាង​ខ្លាំង​រត់​ឆ្លេឆ្លា​ចុះឡើង​ ហើយ​ស្រែក​ពេញ​ឆាក​ ក្នុង​កម្មវិធី​ Freshy​ Winner​។​ ដោយហេតុ​រំភើប​ខ្លាំង​ឡើង​រំជួលចិត្ត​ រហូត​ស្រក់​ទឹកភ្នែក​ ហើយ​រៀបរាប់​ទាំង​អួល​ដើម​ករ​ថា​ “​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​ស្លាក​ទាំងនេះ​ គឺ​ដោយសារ​តែ​ម្តាយ​ខ្ញុំ​ចូល​ចិត្ត​ញុំ​ា​ ទឹក​ផ្លែ​ឈើ​ Freshy​ ក្រូច​ និង​ទឹក​សណ្តែក​ Freshy​ ទើប​ខ្ញុំ​សំរេចចិត្ត​យក​”​ ។​

​ឃើញ​យ៉ាងនេះ​ហើយ​ពិធីករ​ទាំង​ពីរ​ក៏​ចង់​អួល​ដើម​ករ​ដែរ​ព្រោះ​រំភើប​ផង​ រំជួលចិត្ត​ផង​ដោយសារ​ការ​រៀបរាប់​របស់​ រូ​លី​ន​។​ ពិតជា​អស្ចារ្យ​មែន​ឈ្នះ​ទឹកប្រាក់​ ១០,០០០,០០០៛​ (​ដប់​លាន​រៀល​)​ ក្នុង​កម្មវិធី​ Freshy​ Winner​ សំណាង​មើល​មិនឃើញ​ទេ​។​

​លោក​អ្នក​ក៏​អាច​មានឱកាស​ចូលរួម​បាន​ដែរ​ បងប្អូន​គ្រាន់តែ​ ថតរូប​អ្នក​ជាមួយ​កំប៉ុង​ ហ្វ្រេ​ស​ស៊ី​ រួច​ផ្ញើរ​មក​កាន់​ផេ​ក​ Freshy​ Juice​ និង​ប្រាប់​លេខ​ទូរស័ព្ទ​ជា​ការ​ស្រេច​។​ បន្ទាប់​មក​ផេ​ក​ Freshy​ Juice​ នឹង​ចាប់ផ្តើម​ផុស​ រូប​បងប្អូន​ដើម្បី​សុំ​ការ​ Like,​ Share,​ Comment​ ហើយ​បងប្អូន​ធ្វើការ​ Share​ បន្ត​ដើម្បី​ទទួល​ការ​គ្រាំ​ទ្រ​ច្រើន​ជាងគេ​ នោះ​បងប្អូន​នឹង​បាន​ឡើង​លេង​ក្នុង​កម្មវិធី​ Freshy​ Winner​ បាន​ហើយ​។​ បន្ទាប់​មក​ទៀត​រង់ចាំ​ក្រុមការងារ​នឹង​ធ្វើការ​ទំ​នក​ទំនង​ទៅ​កាន់​បងប្អូន​ដើម្បី​ណាត់​ មក​លេង​ក្នុង​កម្មវិធី​ Freshy​ Winner​ រៀង​រាល់​ស​ប្តា​ហ៍​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង