កម្ពុជា-ថៃ ​ពង្រីកបណ្តាញទូទាត់សងប្រាក់តាមប្រព័ន្ធ QR ​ដើម្បីសម្រួលដល់ពាណិជ្ជករក្នុងប្រទេសទាំងពីរ​

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងថៃ បន្តការសហការដ៏រឹងមាំក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រវាងប្រទេសទាំងពីរតាមរយៈការ​ផ្ទេរប្រាក់ក្នុងប្រព័ន្ធធនាគារ ដោយធ្វើការពង្រីកបណ្តាញទូទាត់សងប្រាក់តាមប្រព័ន្ធ QR (Interoperable QR Payment)។

អន្តរប្រតិបត្តិការនៃការទូទាត់សងប្រាក់តាមប្រព័ន្ធ QRនេះ ត្រូវបានធ្វើឡើងតាមស្តង់ដារ EMV ដែលនឹងអាចសម្រួលដល់ការទូទាត់រាយឆ្លងដែនរវាងបុគ្គល និងពាណិជ្ជករក្នុងប្រទេសទាំងពីរ។ ជាមួយនឹងសេវាកម្មនេះ ភ្ញៀវទេសចរថៃនឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តក្នុងទូរសព្ទដៃ ដើម្បីស្កេន QR code និងធ្វើការទូទាត់សងប្រាក់ទៅកាន់ពាណិជ្ជករកម្ពុជា។

ជាមួយគ្នានេះ ប្រទេសទាំងពីរនឹងបន្តធ្វើការជាមួយគ្នាក្នុងការពង្រីកបណ្តាញទូទាត់សងប្រាក់ និងធ្វើឱ្យការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR អាចធ្វើឡើងដោយធនាគារភាគច្រើននៅប្រទេសកម្ពុជា និងថៃ បានយ៉ាងរលូន ជាមួយនឹងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធអន្តរប្រតិបត្តិការនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com