ម៉ានីល៖ ហ្វីលីពីនព្រមាននាវាល្បាតចិនឲ្យចាកចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់

ប្រភពពី Reuters News ឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានព្រមាននាវាចម្បាំង និងទូកនេសាទរបស់ប្រទេសចិន អោយចាកចេញជាបន្ទាន់ ពីដែនទឹកដែលជាកម្មសិទ្ធិរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។

លោក Rodrigo Duterte បានព្រមានថា ហ្វីលីពីននឹងចាត់វិធានការដោយសកម្មភាពយោធា ប្រសិនបើនាវាល្បាត និងទូកនេសាទរបស់ប្រទេសចិន នៅតែទន្ទ្រានចូលក្នុងដែនទឹករបស់ហ្វីលីពីន និង មិនព្រមចាកចេញ ។

ការព្រមានរបស់លោក Rodrigo Duterte ត្រូវបានធ្វើឡើងក្រោយពីនាវាល្បាត និងទូកនេសាទរាប់សិបគ្រឿងរបស់ចិន បានចូលទៅក្នុងដែនទឹក ដែលហ្វីលីពីនបានចាត់ទុកថាជាដែនទឹកកម្មសិទ្ធិរបស់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com