News Update! ផ្អើលសង្កាត់ច្រកម្ទេស ករណីភ្លើងឆេះចំការកូនប្រេងខ្យល់ និងវាលស្រែជិត១០ហិកតា នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត

(ស្វាយរៀង)៖  ករណីអគ្គិភ័យឆេះចំការកូនប្រេងខ្យល់ របស់ឧកញ៉ា លី ប៉ោយូ និងវាលស្រែរបស់បងប្អូនប្រជាពលរដ្ឋ ប្រមាណជិត១០ហិចតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលវេលាម៉ោង១២:៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ពេលនេះបានភ្លើងរលត់បាត់ទៅវិញហើយ ។

លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានឲ្យដឹងថា៖ អគ្គិភ័យដែលបានឆេះចំការកូនប្រេងខ្យល់ និងវាលស្រែរបស់បងប្អូនប្រជាពលរដ្ឋ ជិត១០ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានរលត់ទាំងស្រុងហើយនៅម៉ោង៣:២០នាទីរសៀលនេះ ហើយករណីឆេះនេះមិនទាន់ដឹងច្បាស់ថា បណ្តាលមកពីអ្វីឲ្យពិតប្រាដកនោះទេ លោកកំពុងឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ។

«យើងឃើញក្នុងករណីនោះដែរ គេសង្កេតឃើញមានវត្តមានសមត្ថកិច្ច៥ទៅ៦នាក់ បានមកជួយពន្លត់ ដោយបានយកមែកឈើវាយភ្លើងកុំឲ្យរាលដាល រីឯរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់ទីតាំងដែលឆេះនោះបានទេ ត្រឹមចតនៅលើថ្នល់ជាតិតែប៉ុណ្ណោះ។

«កុំតែដោយសារមានកូនប្រឡាយមួយដែលកាត់មាត់ភ្លើង កុំអីច្បាស់ជាឆេះរាលដាលដល់ ផ្ទះពលរដ្ឋមិនខានឡើយ ក៏ប៉ុន្តែនៅតែព្រួយខ្លាចមានខ្យល់ខ្លាំងបក់បោកមកទៀតភ្លើងអាចឆ្លង ប្រឡាយយ៉ាងណាពេលនេះសមត្ថកិច្ចបានមកដល់ និងត្រៀមរថយន្តអគ្គិភ័យសម្រាប់សង្គ្រោះហើយ» ៕ (SN-៖PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com