ម៉ាលី៖ អាមេរិកនិងបារាំងសម្លាប់មនុស្សរង្គាលនៅម៉ាលី ក្រោមលេសសង្គ្រាមប្រឆាំងភេរវកម្ម

ក្រុមជនជាតិភាគតិច Fulani ethnic Group នៅភាគកណ្តាលនៃប្រទេសម៉ាលី បានថ្កោលទោសយ៉ាងខ្លាំងចំពោះកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងប្រទេសបារាំង ដែលបានសម្លាប់មនុស្សរង្គាលនៅក្នុងប្រទេសនេះ ក្រោមលេសសង្គ្រាមប្រឆាំងភេរវកម្ម ។

ការថ្កោលទោសកងទ័ពអាមេរិក និងបារាំង ពីសំណាក់ក្រុមជនជាតិភាគតិច Fulani ethnic Group នៅម៉ាលី ត្រូវបានធ្វើឡើងក្រោយពីកងទ័ពអាមេរិក និងបារាំង បានបាញ់សម្លាប់មនុស្សជាង១៦០នាក់នៅម៉ាលី ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់ ដោយចោទប្រកាន់ជនរងគ្រោះថាជាភេរវជន ។

Fulani ethnic Group បានអោយដឹងថា ក្រោមលេសសង្គ្រាមប្រឆាំងភេរវកម្ម អាមេរិក បានសម្លាប់មនុស្សច្រើនរយនាក់ណាស់នៅជុំវិញពិភពលោក មាននៅប្រទេស ម៉ាលី អាហ្វហ្កានិស្ថាន ប៉ាគិស្ថាន ស៊ីរី លីប៊ី យេមែន និងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com