មានលុយជូនរដ្ឋលើស​ពី ៥០ម៉ឺនដុល្លារ ​ទើបបានងារជា​ «ឧកញ៉ា»

(ភ្នំពេញ)៖ សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ ដែលមានតម្លៃ​លើស​ពី ​៥០​ម៉ឺន​ដុល្លារ​អាមេរិក ​​ត្រូវ​បាន​រាជ​​រដ្ឋាភិបាល​​ស្នើ​សុំ​​ព្រះ​រាជ​យោបល់​​ព្រះ​មហាក្សត្រ​​ ដើម្បី​ទ្រង់​ព្រះ​រាជទាន​គោរមងារ​ជា «ឧកញ៉ា»។ នេះបើតាមអ​នុក្រឹត្យរាជរដ្ឋាភិ​បាល​កម្ពុជា ចុះថ្ងៃទី២០ ខែមីនា ​ឆ្នាំ​២០១៧​។

អ​នុក្រឹត្យដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងដែរថា បើអំណោយ ឬ​សម្ភារៈ​ជូន​រដ្ឋ មាន​តម្លៃ​លើស​ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​​ទៅ ក៏នឹង​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់លេខ​១ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com