៣ខែ ឆ្នាំ២០១៩ ​មានអ្នកពុលចំណីអាហារជាង ​២០០នាក់ និងស្លាប់០២នាក់​

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សង្កេតឃើញថា ករណីពុលចំណីអាហារ និងពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តា​ខេត្ត​មួយ​ចំនួន​។ ជាក់ស្តែង ត្រឹមខែមីនា ឆ្នាំ២០១៩នេះ មានករណីពុលចំណីអាហារចំនួន ០៦លើក ដោយមានអ្នកពុលសរុបចំនួន ២៤៦នាក់ ក្នុងនោះស្លាប់ ០២នាក់។

លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ចុះពិនិត្យករណីប្រជាពលរដ្ឋពុលស្រាស នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីឆ្នាំ២០១៨

ទន្ទឹងនឹងនេះ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីពុលចំណីអាហារ និងពុលស្រានេះ ជាពិសេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមក មានករណីពុលចំណីអាហារចំនួន ១៩លើក មានអ្នកពុលសរុបចំនួន ៨៥២នាក់ ក្នុងនោះស្លាប់ចំនួន​ ១៣​នា​ក់​។​ រីឯ ករណីពុលស្រាមានចំនួន ៥លើក ដោយមានអ្នកពុលចំនួន ២០៦នាក់ ក្នុងនោះស្លាប់១២នាក់។ នេះ​បើ​តាមក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com