សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល ពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនីជាង៤ពាន់នាក់

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួន ប្រមាណ ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ល្ងាចថ្ងៃព្រហស្បិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ។

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន យកថ្ងៃទី០៤ ខែមេសា ដែលចាត់ទុកជាថ្ងៃកំណើតរបស់សម្ដេច ដើម្បីផ្ដល់មហាកិត្តិយសដល់គ្រួសារកីឡាជាតិជាថ្មី ក្នុងការជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាលើកទី៤។

 

កម្មវិធីនេះ ពិតជាមានអត្ថន័យណាស់ ដែលជាផ្នែកមួយ ដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹក ដែលបានខិតខំក្នុងវិស័យកីឡាកន្លងមក និងបានបង្ហាញការស្រលាញ់ដោយស្មោះស្ម័គ្ររបស់កីឡាករកីឡាការិនី ដែលពួកគាត់តែងតែ ទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com