ទុរេនជាង៣០០ដើម និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវដួលរលំនៅស្រុកសំឡូត ក្រោយទទួលបានភ្លៀងមួយមេធំ!

(បាត់ដំបង)៖ ភ្លៀងកក់ខែមួយមេ ធ្វើឲ្យប្រជាជនសប្បាយចិត្តណាស់ តែស្របពេលគ្នានោះ ក៏មានខ្យល់កន្ត្រាក់ មួយទម្លាក់ចូលមកក្នុងឃុំសំឡូត និងបានធ្វើឲ្យ ដើមទុរេន ជាង ៣០០ដើម និងផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវដួលរលំ និងរងការខូចខាតដោយបើងដំបូលអស់ជាច្រើនខ្នង។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការឲ្យដឹង ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង២ ថ្ងៃនេះតែម្ដង មានភ្លៀងមួយមេយ៉ាងខ្លាំង ក្នុងនោះលាយឡំជាមួយខ្យល់កន្ត្រាក់ បក់បោក បណ្ដាលឱ្យ ដួលដើមធូរេន ប្រមាណជាង៣០០ដើម ដែលកំពុងមានផ្លែ ដោយរង់ចាំតែថ្ងៃទទួលផលប៉ុណ្ណោះ។ ក្រៅពីការដួលដើមទុរេន នៅមាន ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង បានប៉ើងដំបូល និងដួលរលំដែរ។

ជុំវិញហេតុការណ៍គ្រោះធម្មជាតិ ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ នេះ សមត្ថកិច្ច នៅមិនទាន់ឱ្យដឹងនៅឡើយទេ អំពីចំនួនជាក់លាក់ នៃដើមទុរេន និងខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាតនោះ៕ (SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com