ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ កែនពល​រដ្ឋ​ចាប់ដី​ ព័ទ្ធ​លួស​បន្លារ​យក​ដី​ជាង​៥០០​ឡូ​តិ៍លក់​?

(​កំពង់ស្ពឺ​)៖​ សកម្មភាព​របស់​ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ កំពុង​ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់​ សន្តិសុខ​សង្គម​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​កែនពល​រដ្ឋ​ចំណាកស្រុក​ឱ្យ​ចូល​មក​ហ៊ុំ​ព័ទ្ធ​របង​យក​ដីធ្លី​ជា​ឡូ​តិ៍ៗ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​ និង​បង្កើត​ទៅ​ជា​តំបន់​អនាធិបតេយ្យ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​ឡើយ​។​

​អាជ្ញាធរ​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា​ ប​ច្ចុ​ប្ប​នេះ​ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង​កាន់តែ​បង្ករ​ភាព​ស្មុ​ក​ស្មាញ​ក្នុង​ករណី​ទំនាស់​ដីធ្លី​ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ​យ៉ាង​ខ្លាំង​។​

​ប្រភព​បញ្ជាក់​ដូច្នេះ​ថា​ «​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ បាន​កែន​ប្រជា​ពក​រដ្ឋ​ចំណាកស្រុក​មក​ចាប់​ទន្ទ្រាន​ ហ៊ុំ​ព័ទ្ធ​ ពុះ​ចែក​ជ​ឡូ​តិ៍លក់​ដូរ​យ៉ាង​អនាធិប្បតេយ្យ​ មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ​ ហើយ​ពេល​នេះ​ក្នុង​តំបន់​នេះ​ស្ទើរ​ក្លាយជា​តំបន់​អភិគម​ (​ភាព​អនាធិបតេយ្យ​)»​។​

​អាជ្ញាធរ​ស្រុក​ភ្នំស្រួច​ បានឱ្យ​ដឹង​ទៀត​ថា​ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោកស្រី​ សុខ​ សុភាព​ និង​លោក​ អ៊ុ​ក​ វិច្ឆិកា​ កូនប្រុស​ជា​ដំណាង​ក្រុមហ៊ុន​ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​»​។​

​សូម​រំឭក​ថា​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ បាន​ទទួល​សិទ្ធិ​វិនិយោគ​សម្រាប់​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​០៣​ គឺ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ឃុំ​អូរ​ និង​ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ លើ​ផ្ទៃដី​ទំហំ​សរុប​ប្រមាណ​ជាង​ ១២.៥០៦​ហិ​កតា​ ដោយ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​១៩៩២​។​

​អំឡុង​ឆ្នាំ​១៩៩២​ នៅ​ស្រុក​ភ្នំស្រួច​ សង្គ្រាមស៊ីវិល​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ ជា​ពិសេស​ភូមិសាស្ត្រ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ជា​តំបន់​ដែល​ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​វាយឆ្មក់​ជា​ញឹកញាប់​។​ សម្រាប់​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ នា​ពេល​នោះ​ក្រុមការងារ​ជំនាញ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ពុំ​បាន​ចុះ​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឱ្យ​បាន​លំអិត​ឡើយ​ ដោយ​ក្រុមការងារ​គូស​នៅ​លើ​ផែនទី​ភ្ជាប់​នឹង​កិច្ចសន្យា​វិនិយោគ​តែ​ម្តង​។​

​ការ​គូស​ផែនទី​ផ្តល់​ដី​សប្ប​ទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ន៍​ដំណាំ​ឧស្សាហកម្ម​ពេល​នោះ​ទៀត​សោត​ជាន់​ទៅ​លើ​ទីតាំង​ដី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដែល​រួម​មាន​ដី​លំនៅ​ដ្ឋា​ន​ ដីស្រែ​ ចំការ​ ទីតាំង​វត្ត​អារាម​ សាលារៀន​ សាលាឃុំ​ និង​ទីតាំង​កម្លាំង​កងទ័ព​ឈរជើង​ផង​ដែរ​។​

​បន្ទាប់​ទទួល​បាន​សិទ្ធ​វិនិយោគ​ពី​រដ្ឋាភិបាល​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ មិន​បាន​ធ្វើ​តាម​កិច្ចសន្យា​នោះ​ឡើយ​ ដោយ​ធ្វើការ​ដាំ​ដុះ​ស្វាយចន្ទី​បាន​តែ​ប្រមាណ​ជាង​ ១០០​ហិ​កតា​ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៥​ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​លេខ​៩៥៦​ ស​.​ជ​.​ណ​ បាន​សម្រេច​ប្រគល់​ដីចំការ​ស្វាយចន្ទី​ ៥២​ហិ​កតា​ឱ្យទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ គ្រប់គ្រង​ និង​៥០​ហិ​កតា​ទៀត​ឱ្យទៅ​ក្រុមហ៊ុន​ សឹ​ង្ហ​បូ​រី​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ មិន​អនុវត្តន៍​តាម​ឡើយ​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាពរ​ញ៉េ​រ​ញៃ​ដដែល​។​

​ជាក់ស្តែង​ប​ច្ចុ​ប្ប​នេះ​ ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ ធ្វើ​សកម្មភាព​យក​ដី​សម្បទាន​របស់​រដ្ឋ​ក្នុង​ទំហំ​ ៥២​ហិ​កតា​ ដោយ​ពុះ​ជា​ឡូ​តិ៍ៗ​លក់ដូរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​,​ ធ្វើការ​កែន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​គ្រួសារ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​ឈ្មោះ​ ពិត​ និមល​ នៅ​ចំណុច​អូរ​ចោទ​ ភូមិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​,​ ដឹកនាំ​ប្រជាពលរដ្ឋ​ទន្ទ្រាន​ចូល​កាន់កាប់​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ហា​យ​ផាត​នើ​រ​អ៊ែ​សេត​ឯក​ (​ក្រុមហ៊ុន​កូរ៉េ​)​ នៅ​ចំណុច​អូរ​ចោទ​ ក្នុងភូមិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

​ក្រោយមក​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ បាន​កែន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​គ្រួសារ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​សម្បទាន​របស់​លោក​ ទាវ​ ឃី​ន​សេង​ ជនជាតិ​សឹ​ង្ហ​បូ​រី​ ដែល​មាន​ទំហំ​ ៥០​ហិច​តា​ ដោយ​បាន​ព័ទ្ធ​ជា​របង​បន្លា​លួស​ពុះ​ជា​ឡូ​រតិ៍ៗ​សង់​ជា​រោង​ប្រក់​ស្បូវ​ ប្រក់ស​ង្ក័​សី​ ច្រើន​ខ្នង​ និង​បាន​លើក​ស្លាក​សញ្ញា​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង​។​

​ក្នុង​នោះ​ បុ​ក្គ​ល​ឈ្មោះ​ រិ​ន​ ដា​ ភេទ​ប្រុស​ ប្រធាន​សន្តិសុខ​របស់​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ និង​ឈ្មោះ​ អូន​ ទូច​ ភេទ​ប្រុស​ បាន​ដឹកនាំ​កម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ ប្រមាណ​ជា​ ៣០​ទៅ​៤០​នាក់​ ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​បាន​ធ្វើការ​សាងសង់​រោង​ជា​ច្រើន​ខ្នង​លើ​ដី​កម្មសិទ្ធិ​របស់​ឈ្មោះ​ ឡេ​ង​ សុង​ នៅ​ចំណុច​អូរ​ចោទ​ ភូមិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​,​ ធ្វើការ​រារាំង​ការ​អនុវត្ត​ការងារ​របស់​ក្រុម​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ តាម​ស្មារតី​នៃ​លិខិត​លេខ​៩៥៦​ ស​.​ជ​.​ណ​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​នៅ​ដើមខែ​តុលា​ ឆ្នាំ​២០១៨​ ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ សឹ​ង្ហ​បូ​រី​ និង​សង់រោង​ធ្វើ​ពី​ដែក​ ប្រក់ស​ង្ក័​សី​ ១២​ខ្នង​,​ រោង​ធ្វើ​អំពី​ឈើ​ ប្រក់​ស្បូវ​ ៥០​រោង​ និង​ធ្វើ​របង​បន្លា​លួស​ពុះ​ជា​ឡូ​តិ៍​ប្រមាណ​ជា​ ៥០០​ឡូរ​ លក់ដូរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។​ កន្លង​មក​ក្រុមការងារ​ថ្នាក់​ស្រុក​ ខេត្ត​ ស្រុក​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​មនុស្ស​ទាំងនោះ​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ​។​

​ជុំ​ករណី​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ បង្ក​ភាព​អនាធិប្បតេយ្យ​ រញ៉េរញ៉ៃ​ធ្វើ​ឱ្យ​អាជ្ញាធរ​ឈឺក្បាល​រហូត​ដូច​សព្វ​ថ្ងៃនេះ​ ចំពោះ​វិធានការ​របស់​ស្ថាប័ន​តុលាការ​ និង​អាជ្ញាធរ​ខេត្ត​ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ឃាត់ខ្លួន​ឈ្មោះ​ អ៊ុ​ក​ វិច្ឆិកា​ ដែល​ជា​កូនប្រុស​របស់​លោកស្រី​ សុខ​ សុភាព​ នាយិកា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ ពី​បទ​ដឹកនាំ​កម្លាំង​ធ្វើ​សកម្មភាព​រំលោភ​បំពាន​កម្មសិទ្ធិ​អ្នក​ដទៃ​ដោយ​ខុសច្បាប់​ ប៉ុន្តែ​ក្រោយមក​ក៏​មានការ​ដោះ​លែង​វិញ​ ដោយ​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​ស្ថាប័ន​តុលាការ​។​

​ក្នុង​នោះ​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ដើម្បី​ចុះ​ធ្វើការ​ដោះស្រាយ​ករណី​ទន្ទ្រាន​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​សឹ​ង្ហ​បូ​រី​ ដែល​មាន​ទំហំ​ ៥០​ហិ​កតា​ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ​។​

​នៅ​ថ្ងៃ​ទី​២៩​ និង​៣០​ ខែមករា​ ឆ្នាំ​២០១៩​ កន្លង​មកនេះ​ ក្រុមការងារ​ចម្រុះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ ចុះ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​អង្គារ​ ៩​រោច​ ខែបុស្ស​ ឆ្នាំច​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ លោក​ អ៊ុ​ ដេ​ត​ អភិបាលរង​ស្រុក​ភ្នំស្រួច​ រួម​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ឃុំ​ បាន​ចុះ​ឃាត់​គ្រឿងចក្រ​ពាក់ព័ន្ធ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ ដែល​បាន​ធ្វើ​សកម្មភាព​ ទន្ទ្រាន​ ឈូស​ឆាយ​ និង​កាយ​ដី​លើ​ដី​របស់​ប្រជាពលរដ្ឋ​ ០២​គ្រួសារ​ នៅ​ចំណុច​ភូមិ​ពាម​ទុង​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

​សូម​រំឭក​ទៀត​ បន្ទាប់​ពី​មាន​ចលនា​បំផុសបំផុល​ឱ្យ​មាន​សកម្មភាព​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​ រំលោភ​ដីធ្លី​ក្នុង​តំបន់​ខាងលើ​ ក៏​កើត​មាន​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​យុវជន​ម្នាក់​ នៅ​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ ទី​១​ ឃុំ​ត្រែ​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំ​ពង​ស្ពឺ​។​

​ជន​រង​គ្រោះ​មិនមែន​ជា​មនុស្ស​រស់នៅ​កន្លែង​កើតហេតុ​ឡើយ​ គឺ​មនុស្ស​មក​ស៊ីឈ្នួល​យាម​ដី​ឲ្យ​គេ​ដែល​មានឈ្មោះ​ ស៊ុន​ ដា​វីត​ អាយុ​ ១៨​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ គិត​រហូត​មក​ដល់​ប​ច្ចុ​ប្ប​នេះ​ឃាតក​រកមុខ​មិន​ទាន់​ឃើញ​នៅឡើយ​។​

​យោង​តាម​របាយ​ការ​ណ៏​របស់​គណកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​ និង​វាយតម្លៃ​សម្បទាន​ដី​សេ​ដ​ក្ឋ​កិច្ច​ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៥​ ទាក់ទង​នឹង​ការ​វាយតម្លៃ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ១៥​ក្រុមហ៊ុន​ ស្ថិត​ក្នុង​ខេត្តរតនគិរី​ ខេត្តឧត្តរមានជ័យ​ខេត្តព្រះវិហារ​ ខេត្តក្រចេះ​ និង​ខេត្តកំពង់ស្ពឺ​។​

​ក្នុង​នោះ​ក្រុមហ៊ុន​អភិ​វ​ឌ្ឈ​ន៏​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដូច​តទៅ​៖​ ១-​ ប្រគល់​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​ចំនួន​ ១៩៥៤​ហិ​កតា​ ជូន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ពិនិត្យ​ដោះស្រាយ​។​ ដោយឡែក​ ចំពោះ​ដី​វត្ត​ ដី​សាលារៀន​ និង​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​ជាក់ស្តែង​ត្រូវ​ពិនិត្យ​ដោះស្រាយ​តាម​បទ​បញ្ចា​លេខ​០០១​បប​ ចុះ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១២​ របស់​រាជរដ្ឋាភិបាល​។​

២-​ប្រគល់​ដី​របស់​ក្រុមហ៊ុន​ដែល​រាជរដ្ឋាភិបាល​សម្រេច​រួច​ហើយ​តាម​រយៈ​លិខិត​លេខ​៥៧៤​ ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១២​ គឺ​បែងចែក​ដី​ដំណាំ​ស្វាយ​ច​ន្ឋី​ទំហំ​ ៥០​ហិ​កតា​ប្រគល់​ឱ្យទៅ​លោក​ ទាវ​ ឃិ​ន​សេង​ ជនជាតិ​សិង្ហ​បូ​រី​ ហើយ​ប្រគល់​ដី​ដំណាំ​ស្វាយ​ច​ន្ឋី​ទំហំ​៥២​ហិ​កតា​ឱ្យទៅ​ភាគី​លោកស្រី​ សុខ​ សុភាព​ នាយិកា​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ សំរាប់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

៣-​ដី​ដែល​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន​ និង​បុគ្គល​មួយ​ចំនួន​នៅ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ ដែល​មាន​ទំហំ​ធំ​ត្រូវ​ផ្ទេរ​មក​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ធ្វើការ​ចុះ​កិច្ចសន្យា​ឡើង​វិញ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ញ៉ែ​ម​ សៅ​ ស្នងការ​រង​ ទទួល​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ «​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ វា​ស្មុ​ក​ស្មាញ​ពិបាក​ក្នុង​ការ​ដោះ​ខ្លាំង​ណាស់​ ព្រោះ​មាន​បណ្តឹង​ជា​ច្រើន​»​។​

​លោកស្នងការ​រង​ បាន​បញ្ជាក់​ និង​ទទួលស្គាល់​ថា​ កន្លង​មក​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ នេះ​ធ្លាប់​បាន​កែន​ប្រជាពលរដ្ឋ​ពី​តំបន់​ផ្សេងៗ​ឱ្យ​ចូល​មក​រំលោភ​កាន់កាប់​ដីធ្លី​នៅ​តំបន់​នេះ​មែន​។​

​លោក​ ហន​ ពិសិដ្ឋ​ អភិបាលស្រុក​ភ្នំស្រួច​ បាន​ប្រាប់​យ៉ាង​ខ្លី​ជុំ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ក្នុង​ក្រុមហ៊ុន​ អ៊ុ​ក​ ឃុន​ នេះ​ថា​ «​វា​ពិបាក​ពន្យល់​ណាស់​!»​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ នៅ​រសៀល​ ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ អ្នក​សារព័ត៌មាន​ មិន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុម​ហ៊​ន​ អ៊ុ​ក​ ឃុន​ បាន​ឡើយ​។​

​សូម​បញ្ជាក់​ថា​ រាល់ពេល​មានការ​ប្រជុំ​សំខាន់ៗ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ភ្នំស្រួច​ ដែល​មាន​លោក​ ហ៊ុន​ ម៉ា​នី​ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ តែង​លើកយក​បញ្ហា​ស្មុ​ក​ស្មាញ​នៅ​ក្រុមហ៊ុន​អភិ​វ​ឌ្ឃ​ន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុ​ក​ ឃុន​ នេះ​ដើម្បី​ពិ​ភា​គ្សា​រក​ដំ​ស្រាយ​ជា​ប្រចាំ​ផង​ដែរ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com