អភិបាលខេត្តតាកែវព្រមានដកតំណែងអភិបាលស្រុកណាបណ្ដោយឲ្យឈ្មួញដឹកជ្រូកខុសច្បាប់ចូលកម្ពុជា ខណៈជ្រូក១៤៦ក្បាល សង្ស័យដឹកពីវៀតណាមឆ្លងកាត់ខេត្តស្វាយរៀង… តើលោក ម៉ែន វិបុល ហ៊ានព្រមានដកតំណែងអភិបាលស្រុកនោះទេ?

(​ស្វាយ​រៀង​)៖​ អភិបាល​ខេត្តតាកែវ​ លោក​  ​អ៊ូច​ ភា​ កាលពី​ថ្មីៗ​នេះ​បាន​ព្រមាន​ដក​តំណែង​អភិបាលស្រុក​ណា​ ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​ខុសច្បាប់​ ចូល​តាម​ស្រុក​របស់​ខ្លួន​!​ ចុះ​អភិបាល​ខេត្តស្វាយរៀង​វិញ​ ហ៊ាន​ព្រមាន​ដូច​គ្នា​នេះ​ទេ​ ដើម្បី​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​?​។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣:៤០​នាទី​រសៀល​ នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ នៅ​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ត្រពាំង​ធំ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​០៣​គ្រឿង​ សង្ស័យ​នាំ​ជ្រូក​ឆ្លង​ដែន​ពី​វៀតណាម​ ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​យ៉ាង​ហោច​ណាស់​ សត្វ​ជ្រូក​រស់​ចំនួន​៤២​ក្បាល​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​២​គ្រឿង​ ដោយ​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-2460​ ដឹក​ជ្រូក​៣៥​ក្បាល​ ​ និង​រថយន្ត​ម៉ាក​ TOYOTA​ ហី​លុ​ច​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 2C-2207​ ដឹក​ជ្រូក​៧​ក្បាល​។​ ជាមួយ​គ្នា​នេះ​នៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ភូមិ​ធ្ម​ល់​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ ក៏​ឃាត់​បាន​រថយន្ត​ម៉ាក​ FUSO​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ 3A-0906​ របស់​ក្រុមហ៊ុន​ស៊ី​ភី​CP​ ដឹក​ជ្រូក​១០៤​ក្បាល​ ដែរ​។

​បច្ចុប្បន្ន​នេះ​ ជ្រូក​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ខេត្តស្វាយរៀង​ ដើម្បី​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិ​សោទ​រាជធានី​ភ្នំពេញ​ធ្វើ​តេស​រក​មេរោគ​នៃ​ជំងឺឆ្លង​។​

ប្រភព​ពី​មន្ត្រី​នគ​បាល​មូលដ្ឋាន​ឃុំ​អង្គ​ប្រ​ស្រែ​ បាន​បញ្ជាក់​ថា​៖​ ដោយ​មាន​ក្រុម​ឈ្មួញ​ខឹ​ល​ខូច​បាន​នាំ​ជ្រូក​ពី​ប្រ​ទស​វៀតណាម​ឆ្លង​ដែន​ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ ដឹក​តាម​ម៉ូតូ​រួច​មក​សាង​ដាក់​ម៉ូតូ​រ៉ឺ​ម៉ក​ និង​រថយន្ដ​ ក្នុង​មួយ​យប់ៗ​មាន​រ៉ឺ​ម៉ក​ចាប់ពី​៣០​គ្រឿង​-​ទៅ​៣៥​គ្រឿង​ ក្នុង​១​គ្រឿង​មាន​១០​ក្បាល​ បើ​កូនជ្រូក​មាន​៣០​ក្បាល​ និង​រថយន្ត​ចំនួន​៦​ ទៅ​៧​គ្រឿង​ ក្នុង​១​គ្រឿង​មាន​៣៥​ក្បាល​ទៅ​៤០​ក្បាល​ ដាក់​សាង​នៅ​ចំណុច​ខាងកើត​វត្ត​ត្រពាំង​ធំ​ និង​កែង​វត្ត​ត្រពាំង​ព្រីង​ ហើយ​ចាប់ផ្តើម​នាំ​ជ្រូក​វៀតណាម​ ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ នេះ​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ចាប់ពី​ ថ្ងៃ​ទី​១៩​ ខែ​មិ​នា​ ឆ្នាំ​២០១៩​មក​ ។​

ទាក់ទង​រឿង​នេះ​ដែរ​បុរស​ម្នាក់​បាន​ឲ្យ​ Swift​ News​ ដឹង​ថា​ ខ្លួន​លោក​ផ្ទាល់​ និង​មនុស្ស​ផ្សេង​ទៀត​ ជា​អ្នកស៊ីឈ្នួល​ដឹក​ជ្រូក​ឲ្យ​ឈ្មួញ​ពី​ព្រំដែន​វៀតណាម​ មក​ដល់​រថយន្ត​ គឺ​មួយ​ក្បាល​តម្លៃ​១​ម៉ឺន​រៀល​។​ទាក់ទិន​ករណី​ឃាត់​រថយន្ត​ដឹក​ជ្រូក​ត្រួតពិនិត្យ​នេះ​លោក​ ហ៊ុន​ សា​រ៉េ​តថ​ន​ ជា​មន្ត្រី​ច​ល​ត្រ័​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​ខេត្ត​បានអោយ​ដឹង​ថា​៖​ ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​ដោយ​មានការ​សង្ស័យ​ថា​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ ចូល​មក​កម្ពុជា​ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​ជ្រូក​វៀតណាម​ កំពុង​មាន​ផ្ទុះ​ជម្ងឺ​ «​ប៉េ​ស​អាហ្វ្រិក​»​ ធ្ងន់ធ្ងរ​ ហើយ​លោក​ ម៉ែ​ន​ វិបុល​ អភិបាល​នៃ​គណ​អភិបាល​ខេត្តស្វាយរៀង​ បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ (​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​)​ ដោយ​ឲ្យ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ សហការ​គ្នា​ផ្សព្វផ្សាយ​ និង​ទប់ស្កាត់​បញ្ឈប់​ការ​នាំ​ជ្រូក​ពី​វៀតណាម​ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ទើប​មន្ត្រី​ជំនាញ​ សហការ​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋាករ​សាខា​ខេត្តស្វាយរៀង​ និង​មន្ត្រី​នគ​បាល​ស្រុក​ប៉ុ​ស្ត៍​ រដ្ឋបាល​ឃុំ​ ចុះ​ល្បាត​តាម​ព្រំដែន​ដើម្បី​ឃ្លាំមើល​ទប់ស្កាត់​ និង​បង្ក្រាប​ ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា​៖​ បើ​តាម​អជីវ​ករ​ម្ចាស់​ជ្រូក​បាន​អះអាង​ថា​ គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក៏​ប៉ុន្តែ​ជ្រូក​មួយ​ចំនួន​ គឺ​ទិញ​តាម​ម៉ូតូ​ ទើប​មានការ​សង្ស័យ​ថា​ នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ ទើប​ឃាត់​យក​ទៅ​ពិនិត្យ​ បើ​ទិញ​ជ្រូក​តាម​ផ្ទះ​ត្រូវ​មាន​សំណើរ​ពី​ម្ចាស់​ជ្រូក​ និង​មាន​ចុះហត្ថលេខា​ពី​លោក​មេ​ភូមិ​,​មន្ត្រី​ពេទ្យសត្វ​ភូមិ​ ពេទ្យសត្វ​ស្រុក​ និង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ពិនិត្យ​ទើប​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​បាន​ ។​ចំពោះ​ជ្រូក​ក្រុមហ៊ុន​CP១០៤​ក្បាល​នោះ​គឺ​ ដឹក​មក​ពី​កសិដ្ឋាន​CP​ ខេត្ត​ត្បូងឃ្មុំ​ ដែល​មានច្បាប់​ដឹក​ជញ្ជូន​តែ​៩០​ក្បាល​ ប៉ុន្តែ​ គឺ​ដឹក​លើស​១៤​ក្បាល​ ​ សង្ស័យ​បង្កប់​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដោយ​ក្នុង​ច្បាប់​ដាក់​នៅ​ខេត្តស្វាយរៀង​៤៥​ក្បាល​ ហើយ​ដាក់​នៅ​ខេត្តព្រៃវែង​២៥​ក្បាល​ នឹង​ដាក់​នៅ​ខេត្តកណ្តាល​២០​ក្បាល​ ។​

លោក​បន្ត​ថា​ «​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិ​នា​ ឆ្នាំ​២០១៩​នេះ​ មន្ត្រី​ជំនាញ​បាន​បូម​ឈាម​ជ្រូក​ទាំងអស់​យក​ទៅ​ពិនិត្យ​មេរោគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​ បើ​រក​ឃើញ​លទ្ធផល​មាន​ជម្ងឺ​យើង​នឹង​កំទេច​ចោល​ ហើយ​បើ​គ្មាន​ជម្ងឺ​និង​ធ្វើការ​ផាកពិន័យ​ តាម​ច្បាប់​ និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ​»​។​

«​យើង​នឹង​ដាក់​មន្ត្រី​ចុះ​អង្កេត​ឡើង​វិញ​ថា​ តើ​ឈ្មួញ​អះអាង​ថា​ ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុ​ ក​នោះ​មាន​ពិត​មែនឬ​អត់​ គឺ​ចុះ​ដល់​ផ្ទះ​តែ​ម្តង​ ដោយ​មានការ​សង្ស័យ​ដែរ​ ចម្លើយ​អ្នក​ដឹក​ជ្រូក​ឆ្លើយ​ទិញ​កន្លែង​ផ្សេង​ រីឯ​អ្នក​រត់ការ​ទិញ​ជ្រូក​ឆ្លើយ​ថា​ ទិញ​នៅ​កន្លែង​ផ្សេង​ ហើយ​ចំពោះ​ថៅកែរ​ជ្រូក​វិញ​ឆ្លើយ​ថា​ទិញ​កន្លែង​ផ្សេង​ទៀត​ ក្រោយមក​ពេទ្យសត្វ​ភូមិ​ឆ្លើយ​ផ្សេង​ទៀត​ខុស​គ្នា​ទាំងស្រុង​ ចំពោះ​ទីតាំង​មួយ​ចំនួន​ដែល​ប្រាប់​ថា​ ទិញ​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​នេះ​ឈ្មោះ​នោះ​ គឺ​គ្មាន​ចិញ្ចឹម​ជ្រូក​សសោះ​»​។​

លោក​ ខៀវ​ សា​រឿ​ន​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​តាម​ទូរស័ព្ទ​ថា​៖​ បញ្ហា​ជ្រូក​នេះ​ គឺ​បាន​បញ្ជូន​ទៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ ដើម្បី​ពិនិត្យ​សំណុំ​លិខិត​ផ្សេងៗ​ និង​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​យក​ទៅ​ធ្វើការ​ពិសោធន៍​ បើ​រក​ឃើញ​ថា​ វា​មាន​ភាព​មិន​ប្រក្រតី​នោះ​ត្រូវធ្វើ​តាម​ច្បាប់​ (​បើ​ជ្រូក​មាន​ជំងឺ​ត្រូវ​ធ្វើការ​កំទិច​ចោល​ បើ​ជ្រូក​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់​ត្រូវធ្វើ​ការ​ផាកពិន័យ​បង់ពន្ធ​ជូន​រដ្ឋ​)​ ។

​ដូច្នេះ​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ចម្រុះ​គឺ​៖​ ជ្រូក​ខ្លះ​មានច្បាប់​ ហើយ​ជ្រូក​មួយ​ចំនួន​គ្មាន​ច្បាប់​ ទិញ​តាម​ម៉ូតូ​សង្ស័យ​ជា​ជ្រូក​វៀតណាម​ ។​ សំណួរ​សាធារណៈជន​ត្រូវ​បាន​លើក​ឡើង​ថា​៖​ តើ​សុខភាព​ប្រជាពលរដ្ឋ​ទៅ​ជា​យ៉ាងណា​?​ ខណៈ​ដែល​នៅ​ប្រទេស​វៀតណាម​ កំពុង​តែ​មាន​ជំងឺ​ជ្រូក​ដ៏​កាច​សាហាវ​យ៉ាងនេះ​ហើយ​ ប៉ុន្តែ​ឈ្មួញ​នៅ​តែ​នាំ​ចូល​យ៉ាង​រំភើយ​?៕​ (SN-PK)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com