ដំណឹងល្អ! ពិព័រណ៌សត្វស្លាបចក្រភពអង់គ្លេស ឆ្នាំ២០១៩ ​ស្វែងរកថវិកាជួយអភិរក្សសត្វស្លាបជិតផុតពូជរបស់​កម្ពុជា

(ភ្នំពេញ)៖ ពិព័រណ៌សត្វស្លាបចក្រភពអង់គ្លេសឆ្នាំ២០១៩ នឹងអំពាវនាវស្វែងរកថវិកាពីមហាជនដើម្បីគាំទ្រដល់ការងារអភិរក្សសត្វស្លាបជិតផុតរបស់កម្ពុជាចំនួន៥ប្រភេទ ដែលកំពុងមានវត្តមាន នៅតំបន់ខាងលិចសៀមប៉ាងក្នុងខែត្រស្ទឹងត្រែង។ នេះបើតាមអង្គការអភិរក្សសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។

បើតាមអង្គការដដែល ជារៀងរាល់ឆ្នាំគណកម្មការពិព័រណ៏តែងតែស្វែងរកថវិកាបរិច្ចាក ដើម្បីគាំទ្រការងារអភិរក្សនៅលើពិភពលោកកាលពីឆ្នាំ២០១៨ ពិព័រណ៌ទទួលបានថវិកាឧបត្ថម្ភពីមហាជនចំនួន៣២២០០០ផោន សំរាប់ការអភិរក្សសត្វរនាល Flamingo នៅប្រទេសអាហ្សង់ទីន។

អង្គការសង្ឃឹមថា ក្នុងឆ្នាំ២០១៩នេះ ថវិកាប្រហាក់​ប្រហែលគ្នានឹងត្រូវបានបរិច្ចាកសំរាប់សត្វស្លាបជិតផុតពូជទាំង៥ ជាពិសេសសត្វត្រយងយក្សដែលជានិមិត្តសញ្ញាបក្សីជាតិរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com