Yancheng៖ មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆាបឆេះរោងចក្រគីមីនៅចិន

ប្រភពពី BBC ឲ្យដឹងថា មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេង ទៀតបានរងរបួស ក្នុងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រគីមីមួយកន្លែងនៅតំបន់ Yangcheng ភាគខាងកើតនៃប្រទេសចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។

រដ្ឋបាលភូគព្ភសាស្ត្រចិនបានរាយការណ៍ថា កម្លាំងផ្ទុះចេញពីរោងចក្រគីមី ដែលត្រូវ អគ្គិភ័យឆាវឆេះនោះ បានបណ្តាលអោយមានរញ្ជួយដីក្នុងកម្រិត២.២រិកទ័រ ដោយមានផ្សែង ហុយយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស ។

រហូតមកដល់ពេលនេះ មន្ត្រីពន្លត់អគ្គិភ័យអាចគ្រប់គ្រងបានមួយផ្នែកនៃរោងចក្រគីមី ដែលអគ្គិភ័យលេបត្របាក់នោះហើយ ហើយមូលហេតុដែលនាំអោយមានគ្រោះមហន្តរាយ នេះ នៅមិនទាន់ដឹងនៅឡើយទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com