​អ៊ីរ៉ង់ប្តេជ្ញាគ្រប់គ្រងការឡើងថ្លៃទំនិញនិងបង្កើនការផលិត​ ទោះបីរងសម្ពាធទណ្ឌកម្មពី​អាមេរិកក៏ដោយ​

(​អ៊ីរ៉ង់)៖ មេដឹកនាំអ៊ីរ៉ង់បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទប់ទល់នឹងតម្លៃកើនឡើងដែលនាំមកនូវស្ថិរភាពដល់រូបិយប័ណ្ណជាតិ និងបង្កើតការងារ ទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកសាជាថ្មីក៏ដោយ។

មេដឹកនាំជាន់ខ្ពស់ខាងសាសនាអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីមួយថាសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហើយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនផលិតកម្មជាតិដើម្បីប្រឆាំងនឹងសម្ពាធរបស់សត្រូវ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានការពារកំណត់ត្រារបស់លោកនៅក្នុងសារដាច់ដោយឡែកមួយដែលផ្សាយភ្លាមៗ បន្ទាប់ពីលោក Khamenei និយាយថា«បញ្ហាសេដ្ឋកិច្ចគឺបណ្តាលមកពីទណ្ឌកម្មអាមេរិក»។

លោក Rouhani ក៏បានអំពាវនាវឲ្យក្រុមនយោបាយរបស់ប្រទេសនេះបញ្ចប់ការប្រយុទ្ធគ្នានិងរួបរួមប្រឆាំងនឹងសត្រូវបរទេស​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង