ការព្រួយបារម្ភកើនឡើងទាក់ទងនឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅនូវែលសេឡង់
(នូវែលសេឡង់)៖ ការព្រួយបារម្ភបានកើនឡើងទាក់ទងនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានការវាយប្រហារភេរវកម្មលើវិហារអ៊ិស្លាមពីរកាលពីរសៀលថ្ងៃសុក្រ បានធ្វើឲ្យមនុស្ស៥០នាក់ស្លាប់និង៥០នាក់ទៀតរងរបួសក្នុងទីក្រុងក្រៃឆឺច ប្រទេសនូវែលសេឡង់។
និស្សិត គ្រូបង្រៀន និងមនុស្សមកពីគ្រប់ស្រទាប់វណ្ណៈនិងសាសនាបានប្រមូលផ្តុំគ្នាដើម្បីសម្ដែងទុក្ខសោកចំពោះជនរងគ្រោះនៃការវាយប្រហារនោះ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅនូវែលសេឡង់ អូស្រ្តាលី កាណាដា សហរដ្ឋអាមេរិក និងអង់គ្លេស កំពុងស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់ការរីករាលដាលនៃការស្អប់ខ្ពើមនិងរើសអើងពូជសាសន៍រួមទាំងការកាត់ទោសជនល្មើស។
ជាមួយគ្នានេះ ក្រុមហ៊ុន Facebook បាននិយាយថាខ្លួនបានលុបវីដេអូសម្លាប់រង្គាលចំនួន១,៥លាន ប៉ុន្ដែមនុស្សជាច្រើនជឿថាពួកគេឆ្លើយតបយឺតយ៉ាវចំពោះប្រតិបត្តិការនេះ៕ (មាលីកា)

