លិខិតមិត្តអ្នកអាន ៖ ទណ្ឌិត សម រង្ស៊ី ប្រកាសចុះចាញ់ទាំងដែលខ្លួនមិនដែលឈ្នះការធ្វើ នយោបាយនៅកម្ពុជា ក្នុងអាយុ៧០ឆ្នាំ

(ភ្នំពេញ) ៖ នៅក្នុងឳកាសគម្រប់ខួប៧០ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៃអ្នកនយោបាយរត់ចោលស្រុកទណ្ឌិត សម រង្ស៊ី បានប្រកាសក្តែងៗចុះចាញ់ការធ្វើនយោ បាយនៅកម្ពុជា ទាំងដែលខ្លួនមិនដែលឈ្នះម្តងណាសោះ។ ការប្រកាសចុះចាញ់ឆាកនយោ បាយដែល សម រង្ស៊ី តែងដេកស្រមើស្រម៉ៃនេះ គឺក្រោមលេសនៃការចូលនិវត្តន៍នៅអាយុ៧០ ឆ្នាំ ដែលគ្មានអ្វីនៅសេសសល់ ក្រៅតែពីខោខ្លីនៅជាប់ចង្កេះ។

 

តាមក្រុមអ្នកវិភាគស៊ីជម្រៅក្នុងស្រុកនៅកម្ពុជា បានមើលឃើញថា បើទោះបីជា សម រង្ស៊ី មិនទាន់ដល់អាយុដែលត្រូវចូលនិវត្តន៍ ហើយបន្តធ្វើនយោបាយ២០ឆ្នាំ ឬ៣០ឆ្នាំទៀតក៍ដោយ ក៍ទណ្ឌិតរូបនេះ មិនអាចសម្រេចមហិច្ចតារបស់ខ្លូនក្នុងការផ្តួលរលំរបបដឹកនាំស្របច្បាប់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ បាននោះទេ។ ព្រោះថា ការប្រើប្រាស់នយោបាយបែបប្រជាភិថុតបោកប្រាស់ប្រជាជន ការ បង្កើតបដិវត្តន៍ពណ៌សម្លាប់ប្រជាពលរដ្ឋខ្មែរ  និងការព្យាយាមញុះញង់បំបែកបំបាក់អោយ ប្រជាជនខ្មែរស្អប់ខ្ពើមគ្នា ឬក៍ការព្យាយាមបំផ្លាញសន្តិភាពគ្រប់ទម្រង់រូបភាពនោះ គឺត្រូវ បានថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទាំងនគរបានដឹងអស់ទៅហើយ អំពីល្បិចកិចកលនិងបំ ​ណងដ៍អាក្រក់ទាំងនោះ។

 

គេមើលឃើញថា ចាប់ពីតាំងពី លោក សម រង្ស៊ី និងបក្សពួកបើកឆាកធ្វើនយោបាយនៅកម្ពុជា រហូតរលាយគណបក្សរបស់ខ្លួនទៅហើយនោះ  គឺមិនដែលឃើញលោកប្រធានគណបក្សនេះ បានជួយលើកស្ទួយកិត្តិយសជាតិ មុខមាត់ជាតិ ឬជួយកសាងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរអោយរីកចម្រើននោះទេ តែផ្ទុយទៅវិញ ប្រធានគណបក្ស ខ្មោចដែលបានរលាយ និងមានងាជាទណ្ឌិតរត់ចោលស្រុករូបនេះ គឺតែងតែធ្វើរនាំងបិទបាំង បំផ្លាញសេដ្ឋកិច្ចជាតិ និងប្រជាជនខ្លួនឯងទៅវិញ ។ នេះឬ ស្មារតីស្នេហាជាតិ ស្មារតីជួយជាតិ អភិវឌ្ឍជាតិ សង្រ្គោះជាតិនោះ? លើសពីនេះទៀតសោត ទង្វើរដែលដូនតាខ្មែរ និងប្រជាតិ ខ្មែរ មិនអាចលើកលែងអោយបាននោះ គឺអំពើក្បត់ជាតិចូលដៃជាមួយជនបរទេសនិយម ដើម្បីសម្លាប់ប្រជាជនខ្មែរ បំផ្លាញស្ថេរភាព និងសុខសន្តិភាពជាតិដែលរកបានដោយកម្រ និងមានតម្លៃកាត់ថ្លៃពុំបាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ (SN ពេជ្រ វុឌ្ឍា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com