ហាង ដឹ ភីហ្សា ខមផេនី រចនាបទបែបថ្មី ដាក់សម្ពោធជាផ្លូវការសម្រាប់ប្រជាជននៅតំបន់វែងស្រេង

(ភ្នំពេញ) ៖ ដឹ ភីហ្សា ខមផេនី វែងស្រេង ជាសាខាថ្មីទី៣២ បានបើកជាផ្លូវការចាប់ពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនមួយកម្រិតទៀត ជាពិសេសសម្រាប់ប្រជាជនរសនៅតំបន់វែងស្រេងតែម្ដង។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្ដាយផ្លូវវែងស្រេង ទល់មុខច្រកចូលបុរីពិភពថ្មី។

ជាមួយនិងការរចនាបទដល់ថ្មីស្រឡាង ក្នុងចំនោមហាង ដឹ ភីហ្សា ខមផេនី ទាំងអស់ ហាងមួយនេះនឹងពាំនាំនូវបទពិសោធន៍ថ្មីៗជាច្រើនសម្រាប់អតិថិជនរបស់យើង នេះបើតាមប្រសាសន៍របស់ លោក ទេព វិរះ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី ខេមបូឌា។ លោកក៏បានបន្ដថា ហាង ដឹ ភីហ្សា ខមផេនី មិនត្រឹមតែផ្ដល់ជូននៅម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ និងសេវាកម្មដ៏ល្អឥតច្ចេះតែប៉ុណ្ណោះទេ ប៉ុន្ដែបរិយាកាលក្នុងហាង និងជុំវិញហាងក៏ជាងរឿងសំខាន់ ដែលហាង ដឺ ភីហ្សា ខមផេនី តែងតែយកចិត្តទុកដាក់ខ្លាំង។

យើងធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងដែលចូលមកអង្គុយក្នុងហាងមានអារម្មណ៍ផាសុកភាព និងកាន់ការតែបង្កើតភាពសប្បាយរីករាយជាមួយនិងមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយអ្វីដែលពិសេសមិនអាចបំភ្លេចបាន គឺពួកគាត់ដើរចេញពីហាងដោយទទួលបាននូវបទពិសោធន៍ដែលល្អជាច្រើននៅក្នុងហាង ដឹ ភីហ្សា ខមផេនី របស់យើង។ ជាក់ស្ដែងដូចជា ហាង ដឹ ភីហ្សា ខមផេនី កូនទី៣២ នេះ គឺជារចនាបទបែបថ្មីដែលវាបញ្ចូលគ្នារវាងរចនាបទបែបបុរាណ និងសម័យ ជាមួយនិងដើមរុក្ខជាតិពណ៍បៃតងខៀវស្រងាត់ ដែលធ្វើឲ្យអតិថិជនទទួលបាននូវអារម្មណ៍ថ្មី ត្រជាក់ស្រស់ស្រាយ និងអារម្មណ៍បែបធម្មជាតិជុំវិញខ្លួនតែម្តង។

គួរបញ្ជាក់ផងដែរថា ដឹ ភីហ្សា ខមផេនី សាខាព្រែកលាប ជា ភោជនីយដ្ឋានបែបភូមិគ្រឹះថ្មីទី២ ហើយ បន្ទាប់ពី ដឹ ភីហ្សា ខមផេនី សាខាចោមចៅ ដែលបានបើកសម្ពោធកាលពីខែកក្កដា ឆ្នាំ២០១៦ ។

ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ ដឹ ភីហ្សា ខមផេនី បង្កើតកម្មវិធីពិសេសៗដូចជា៖ចែកជូននំភីហ្សាចំនួន ២០០នំទៅអតិថិជនដែលបានមកមុនគេសម្រាប់២០០នាក់ដំបូង និងមានការទិញមួយថែមមូយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩។

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន ៣២ហាង និងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កលក្ខណៈឲ្យកាន់តែងាយស្រួលក្នុងការទទួលទានរសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់ ផ្សំជាមួយនឹងសេវាកម្មរហ័សទាន់ចិត្តរបស់ ដឹ ភីហ្សា ខមផេនី ដោយសារតែមានសាខាកាន់តែច្រើនឡើងៗ និងនៅជិតផ្ទះរបស់អតិថិជនបំផុត នេះបើតាមឲ្យដឹងពីលោក ទេព វិរះ ផងដែរ ហើយក្រុមហ៊ុននឹងបន្ដពង្រីកសាខាជាច្រើនទៀតនៅក្នុងឆ្នាំ២០១៩ នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com