ហាងការ៉េម ស្វិន សិន កាន់តែធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីមួយទៀតជាមួយការ៉េមនំបុ័ងថ្មីក្នុងយុគសម័យទំនើបនេះ

(ភ្នំពេញ) ៖ ដើម្បីឈរជើងខ្លាំងក្នុងវិស័យការ៉េម និងបង្អែមក្នុងទីផ្សារកម្ពុជា ហាងការ៉េម ស្វិន សិន តែងតែបានផ្ដល់ជូនផលិតផលថ្មីៗ និងខុសប្លែកជាងរាល់ដង ជាក់ស្ដែងដូចជាថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ២០១៩នេះ ហាង ការ៉េម ស្វិន សិន បានណែនាំនូវផលិតផលថ្មីស្រឡាងចំនួនពីរមុខ ដូចជាការ៉េមខ្ទះក្ដៅ និងចុងក្រោយគេនេះជាប្រភេទការ៉េមនំបុ័ង សម្រាប់ប្រជាជនកម្ពុជាយើង។

ការពាំនាំនូវបទពិសោធន៍ថ្មីៗជូនប្រជាជនកម្ពុជាក្នុងយុគសម័យទំនើបនេះ គឺជាគោលជំហរ និងគោលការណ៍ថ្មីមួយរបស់ហាងការ៉េម ស្វិន សិន នេះបើតាមឲ្យដឹងពីអ្នកនាង ថា សុខាវត្តី ជាប្រធានគ្រប់គ្រងទូទៅរបស់ហាងការ៉េម ស្វិន សិន ប្រចាំប្រទេសកម្ពុជា។

អ្នកនាងបន្ដថាក្រៅពីផ្ដល់ជូនសេវាកម្មបំពេញចិត្តរបស់អតិថិជន ១០០% យើងក៏ពង្រឹងនូវស្ដង់ដាផលិតផល និងផ្ដល់ជូននូវផលិតផលការ៉េមថ្មីៗជាច្រើន សម្រាប់ជាបទពិសោធន៍ថ្មីដល់អ្នកអតិថិជនរបស់យើង។ ជាឧទារហណ៍ស្រាប់ក្នុងឆ្នាំ២០១៩ ហាងការ៉េម សិ្វន សិន បានណែនាំការ៉េមខ្ទះក្ដៅដែលជាប្រភេទការ៉េមថ្មីស្រឡាងតែម្ដងសម្រាប់ប្រទេសកម្ពុជា ដែលហាងការ៉េមម៉ាកដទៃពុំទាន់មាននូវឡើយ ហើយថ្មីនេះ យើងមានការ៉េមថ្មីមួយទៀត ហៅថាការ៉េមនំបុ័ង ដែលជាប្រជាជនពេញនិយមញុំានៅប្រភេទមួយនេះ ប៉ុន្ដែអ្វីដែលការ៉េមនេះពិសេសជាងការ៉េមនំបុ័ងធម្មតា គឺត្រង់វាមានទឺកសស់ស្រោចពីលើ និងបង្កប់ក្នុងនំបុ័ងតែម្ដង ដែលធ្វើឲ្យរសជាតិប្លែកជាប់មាត់តែម្ដង។

ក្រៅពីនេះ យើងក៍មានការ៉េមថ្មីទៅតាមរដូវកាលផ្លែឈើនីមួយៗទៀតផងដូចឥឡូវនេះយើងមានការ៉េមស្រ្ដរប៊ែរីស្រស់ ដែលមានក្នុងកំឡុងពេលស្រ្ដរប៊ែរីស្រស់តែប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា ហាងការ៉េម សិ្វន សិន គឺម៉ាកផលិតផលផលដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក ហើយបានឈរជើងក្នុងទីផ្សារកម្ពុជាតាំងពី២០០៧ មកម្លះ ដែលសព្វថ្ងៃហាងការ៉េម ស្វិន សិន កំពុងតែពេញនិយមខ្លាំងសម្រាប់ក្មេងៗ យុវវ័យគ្រាប់ស្រទាប់វណ្ណៈទាំងអស់។ ហាងការ៉េម ស្វិន សិន មាន៨សាខា ដូចជានៅ ផ្សារទំនើប អ៊ីអន ម៉ល ១ និង ២ ផ្សារទំទើបសូរីយា ផ្សារទំនើបសុវណ្ណា ផ្លូវកម្ពុជាក្រោម ខេត្តបាត់ដំបង និងខេត្តសៀមរាបមាននៅ ដឺ ហេរីថេក វ៉ក និងអង្គរត្រេតសេនធឺ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com