លិខិតមិត្តអ្នកអាន ៖ រឿងពិត! ហេតុអ្វីបានជាលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង លោក ជេក ម៉ា មហាសេដ្ឋីចិន រួមទាំងឥស្សរជនជាច្រើនទៀតធ្វើដំណើរមកកម្ពុជា?

យើងគ្រប់គ្នាបានដឹងហើយថា លោក មូន ចេអ៊ីន  (Moon Jae-in)  ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង  នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ  នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបីថ្ងៃចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រះបរម រាជវាំង ហើយនឹងជួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការជម្រុញទំនាក់ទំនងទ្វេភាគី  និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។

​អាចនិយាយបានថា ដំណើរទស្សនកិច្ច​លើកដំបូង មកកាន់​កម្ពុជា​របស់​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។ ជាពិសេសគឺ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

ចំណែកឯលោក ចេក ម៉ា (Jack Ma) មហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba ដ៍ធំ ផងនោះ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ  លោកបានមកបំពេញទស្សនកិច្ចរយៈ ពេលពេញមួយថ្ងៃនៅទឹកដីនៃប្រាសាទនានាក្នុងតំបន់អង្គរ ទាំងអារម្មណ៍អស្ចារ្យ និងផ្តល់ការគោរព យ៉ាងជ្រាលជ្រៅចំពោះអង្គរ ដែលជាមរតកដ៍មានតម្លៃកាត់ថ្លៃពុំបានរបស់កម្ពុជា។

លោក ចេក ម៉ា បានលើកឡើងថា លោកពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយការទទួលខុសត្រូវយ៉ាងល្អប្រសើរ។ លោក បានបញ្ជាក់ថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយៗទៀត ៕

ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ  មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ  និងភ្ញៀវទេសចរទូទៅ ប៉ុណ្ណោះទេ តែក៍បានទាក់ទាញបុគ្គលល្បីៗក្នុងលោកជាច្រើន រួមនឹងមេដឹកនាំលើពិភពលោកជា ច្រើនរូប ក៏ទាក់ចិត្តមិនខកខានក្នុងដំណើរមកទស្សនាអង្គរ នៅដែនដីកម្ពុជាផងដែរ។

ជារួមមក ការបង្ហាញវត្តមានរបស់បុគ្គលល្បីៗទាំងថ្នាក់ដឹកជាតិលើពិភពលោក ទាំងមហាសេដ្ឋីល្បីៗ ទាំងភ្លៀវទេសចរណ៍រាប់ម៉ឺននាក់ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព យ៉ាងពិតប្រកដ។ ដែលសន្តិភាពនេះ គឺអាចទុកចិត្តបាន និងធានាបាននូវសន្តិសុខគ្រប់ បែបយ៉ាងជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងដំណើរមកកាន់កម្ពុជា មិនថាទំនាក់ទំនង ឬការវិនិយោគ នោះឡើយ ៕(SN ពេជ្រ វុឌ្ឍា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង