BAB ទេព្យ បូព្រឹក្ស ក្រឡុកអ្នកស្វាយរៀងក្នុងការប្រគំតន្ត្រីរ៉ក រ៉ក​ ដ៏ធំមហិមារ BOOSTRONG ROCK ON FIRE

(ស្វាយរៀង)៖ កាលពីពេលថ្មីៗនេះនៅថ្ងៃទី ៨-៩ ខែមិនា ក្នុងខេត្តស្វាយរៀងមានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាមួយដែលបានរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ស្ថិតនៅទីតាំងវិមានឯករាជ្យទីរួមខេត្តស្វាយរៀងបានធ្វើឲ្យគ្រប់ៗគ្នាទទួលបានបទពិសោធន៍ប្លែកអារម្មណ៍ខុសពីការប្រគំតន្ត្រីដទៃទៀត។

 

ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមានេះមានការចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនដួងក្រោមការបញ្ចេញក្បាច់រាំតាមបទចម្រៀងជាច្រើនបទធ្វើឲ្យបងប្អូនដែលមកចូលរួមនៅទីតាំងផ្ទាល់យ៉ាងច្រើនកុះករកាន់តែទទួលបានអារម្មណ៍សប្បាយៗខ្លាំងជាមុន យូរជាងមុន ម្នាក់ៗពោរពេញទៅដោយទឹកមុខញញឹមញញែម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានសម្ដែង show ប្លែកៗចំនួន៥បទដ៏ចាប់អារម្មណ៍បំផុតទុកជាកាដូរជូនអ្នកគាំទ្រនៅខេត្តស្វាយរៀងនេះ។

 

គ្រប់បទចម្រៀងរបស់ ទេព បូព្រឹក្ស សុទ្ធតែជាការសំដែងបញ្ចេញដោយក្បាច់ពិសេសៗទាំងអស់ជាពិសេសគឺបទ BAB ទាំងការច្រៀងទាំងការសម្ដែង ពិតជាមិននឹកស្មានដល់មែន ម្នាក់ៗលាន់មាត់ឈរលោតតាមបទចម្រៀង ចោលអារម្មណ៍សម្លឹងមើលក្បាច់រាំយ៉ាងជក់ចិត្ត។ ខេត្តស្វាយរៀងពិតជាមានការគាំទ្រ ទេព បូព្រឹក្ស ច្រើនមែនទែនកុំថាឡើយច្រៀងយប់ជ្រៅក៏នៅតែមានអ្នកគាំទ្រឈរចាំទស្សនាមិនលោះឡើយ។

 

ជាការពិតណាស់ មហាជនជាច្រើនបានធ្វើការកោតសរសើរការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនេះខ្លាំងណាស់ជាពិសេសគឺកញ្ញាទេព បូព្រឹក្ស និងក្រុមអ្នករាំរបស់កញ្ញាសឹងតែមិននឹកស្មានដល់ថាពួកគេអាចបញ្ចេញក្បាច់រាំសាហាវៗដូចច្នេះបានសោះ ហើយមានបងប្អូនយើងនៅស្វាយរៀងជាច្រើនបានស្នើរសុំឲ្យភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បង្កើតកម្មវិធីសប្បាយៗដូចនេះនៅឆ្នាំក្រោយៗទៀតកុំបីខាន។

 

បើតាមការឲ្យដឹងពីក្រុមហ៊ុន ប៊ូសស្ត្រង ថា”ការប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមាប្រចាំឆ្នាំនៅស្វាយរៀងនេះពិតជាមានការគាំទ្រច្រើនមិនចាញ់កាលនៅខេត្តត្បូងឃ្មុំសប្ដាហ៍មុនប៉ុន្មានទេ ហើយ BOOSTRONG ROCK ON FIRE នឹងធ្វើដំណើរទៅខេត្តក្រចេះវិញម្ដងហើយនៅសប្ដាហ៍ក្រោយនាថ្ងៃទី ១៥-១៦ខែមិនាខាងមុខនេះ។ ដូចនេះសូមបងប្អូនដែលនៅខេត្តក្រចេះរង់ចាំទទួលយកភាពសប្បាយៗដ៏មហិមា និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ព្រមទាំងឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ទូរទស្សន៍ smart TV ជាច្រើនរង្វាន់កុំបីខានណា៎”៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com