សេអ៊ូល៖ កូរ៉េខាងត្បូងផ្លាស់ប្តូររដ្ឋមន្ត្រីបង្រួបបង្រួម ដើម្បីធ្វើការជាមួយកូរ៉េខាងជើង

ប្រភពពី Reuters News ឲ្យដឹងថា ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ខ្លួន ដើម្បីធ្វើការជាមួយកូរ៉េខាងជើង ក្នុងគោលដៅជំរុញការផ្សះផ្សាររវាងប្រទេសទាំងពីរ អោយកាន់តែប្រសើរឡើង ។

លោក Kim Yeong Chul ប្រធានវិទ្យាស្ថានបង្រួបបង្រួមកូរ៉េរបស់រដ្ឋកូរ៉េខាងត្បូង បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ជំនួសលោក Cho Myoung –gyon ដែលជារដ្ឋមន្ត្រីចាស់ ។

គោលដៅរបស់លោក មូន ជេអ៊ីន ក្នុងការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមនេះ គឺដើម្បីជំរុញដំណើរការផ្សះផ្សារជាមួយកូរ៉េខាងជើងអោយបានលឿនបំផុត ខណៈដែលកូរ៉េខាងជើង និងអាមេរិក បានទទួលបរាជ័យក្នុងកិច្ចចរចា ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង