ស្អែកកម្ពុជា ប្រកួតជាមួយបង់ក្លាដេស ការប្រកួតមិត្តភាពអន្តរជាតិ

(កម្ពុជា)៖ ជម្រើសជាតិកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមជម្រើសជាតិមកពីអាស៊ីខាងត្បូងបង់ក្លាដេសក្នុងការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃស្អែកនេះវេលាម៉ោង ៦និង៣០នាទីល្ងាច។

គ្រូបង្វឹកបង់ក្លាដេស James Day លើកឡើងថាស្អែករំពឹងថានឹងធ្វើបានល្អ ហើយវាជាជំនួបមួយដ៏សំខាន់ព្រោះជាការចាប់ផ្តើមត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២។ គ្រូបង្វឹករូបនេះបានពោលសរសើរដល់ក្រុមកម្ពុជាជាក្រុមល្អ ហើយចំណាត់់ថ្នាក់ពិភពលោក កម្ពុជាខ្ពស់ជាង។ ដោយបន្តថាកីឡាករមកលេងនៅកម្ពុជានាពេលនេះ៨០%ជាកីឡាករអាយុក្រោម២៣ឆ្នាំ។

គ្រូបង្វឹកជម្រើសជាតិកម្ពុជា Felix បញ្ជាក់ថាយើងនឹងព្យាយាមបន្ថែមទៀតនឹងធ្វើឱ្យបានល្អសម្រាប់អ្នកគាំទ្រ ដែលតែងតែផ្តល់ និងលះបង់ពេលវេលា។ លោកបន្តថាការជ្រើសរើសកីឡាករវ័យក្មេង គឺចង់ផ្តល់បទពិសោធន៍ដល់យុវជន ហើយលោកជឿជាក់លើការជ្រើសរើសនេះ។

សូមជម្រាបជូនថាការប្រកួតនេះជាការត្រៀមរបស់កម្ពុជាក្នុងការប្រកួតជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ហើយយុវជនកម្ពុជាត្រូវជួបអូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com