ភ្ញាក់ផ្អើលមែនទែន លោក ព្រាប សុវត្ថិ សុំស្នេហ៍នារីម្នាក់ លើឆាករ៉កដ៏មហិមាប៊ូសស្ត្រង

ពីខេត្តត្បូងឃ្មុំ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យបងប្អូនយើងចាប់អារម្មណ៍មិនធម្មតាទេ។ភាពភ្ញាក់ផ្អើលនេះគឺនៅក្នុងការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ភសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង BOOSTRONG ROCK ON FIRE ដោយលោក ព្រាប សុវត្ថិ បានបង្ហាញខ្លួនមកសុំស្នេហ៍នារីម្នាក់ នៅឆាកកាលពីរាត្រីថ្ងៃទី ២ មិនា ២០១៩។

ពិតជាឆ្ងល់ហើយមែនទេ? ហេតុអ្វីបានជាកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ មានប្រពន្ធកូនហើយបែរជាទៅសុំស្រលាញ់នារីវ័យក្មេងម្នាក់ទៅវិញ? ហើយតើនារីនោះជានរណា?

ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមាកាលពីថ្ងៃទី ២ ខែមិនា របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងមានការចូលរួមសម្ដែងសុទ្ធកំពូលតារាចម្រៀងរ៉ក រ៉ក នាំមុខគេដោយលោក ព្រាប សុវត្ថិ ម្ចាស់បេះដូងតារាក្នុងដួងចិត្តបងប្អូនយុវវ័យបានបង្ហាញខ្លួនលើឆាកតន្ត្រីរ៉កដ៏មហិមាប៊ូសស្ត្រង។ ការបង្ហាញខ្លួនរបស់លោកបានធ្វើឲ្យ​ទស្សនិកជន ដែលបានមកចូលរួមភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ ដោយលោកបានច្រៀងសុំស្នេហ៍នារីម្នាក់ជាលក្ខណៈរ៉កយ៉ាងពិរោះគ្មានតារាចម្រៀងណាអាចធ្វើបានដូចឡើយ។ ការពិតការសុំស្នេហ៍ នារីម្នាក់នោះគឺជាការសម្ដែងលើឆាកតែប៉ុណនោះ ហើយតារាចម្រៀងដែលជាដៃគូលោកនោះជាកញ្ញា វីឌីណែត ក្នុងបទចម្រៀង៖ “ឲ្យបងសុំស្រលាញ់ផង” ដែលធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោសប្បាយតាមបទចម្រៀងគ្រប់ៗគ្នាពេញទីធ្លាប្រគំតន្ត្រីរ៉កដ៏មហិមា BOOSTRONG ROCK ON FIRE ក្រុងសួងខេត្តត្បូងឃ្មុំ។

នេះទើបតែជាសប្ដាហ៍ទីមួយនៃការប្រគំតន្ត្រីរ៉កដ៏មហិមា BOOSTRONG ROCK ON FIRE សោះធ្វើឲ្យមានការគាំទ្រម្លឹងហើយចុះទំរាំនៅសប្ដាហ៍ក្រោយៗទៀតតើរិតតែអស្ចារ្យប៉ុនណាទៅ។

កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នានាសប្តាហ៍ក្រោយនេះទៀតនៅទឹកដីវិមានឯករាជ្យខេត្តស្វាយរៀងនិងក្រេប​រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ដែលមាននៅក្បែរដៃលោកអ្នក។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com