លិខិត​មិត្ត​អ្នកអាន​៖ « ក្រុម សម រង្ស៊ី ចាត់ទុក​កងយោធពល​ខេមរៈភូមិន្ទ ជាស​ត្រូវ​»

​វា​ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ណាស់ ដែល​ក្រុម​សម រង្ស៊ី នៅ​សហរដ្ឋអាមេរិក​នាំគ្នា​លាប​ពណ៌​ញុះញង់​គំនិត​ស្អប់ខ្ពើម​ចំពោះ​លោក ព្រាប សុវត្ថិ ដែលជា​អ្នកចម្រៀង​ម្នាក់​ដោយ​គ្រាន់តែ​គាត់​ជា បុគ្គលិក​ម្នាក់​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ពួក​សម រង្ស៊ី​និយម​ជ្រុល​ដែលមាន​ចរិត​ពូកែ​ខាង​លាប​ពណ៌ និង​ចាត់ទុក​មនុស្ស គ្រប់គ្នា​ដែល​កំពុង​បម្រើ​ជាតិ តែ​មិន​ស្ថិតនៅក្នុង​ក្រុម​បក្សពួក របស់ខ្លួន​ជាស​ត្រូវជា​ពិសេស​គឺ​កងយោធពល​ខេមរៈភូមិន្ទ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​គឺជា​មុខព្រួញ​ដែល​សម រង្ស៊ី និង​គូរ​កន​ចាត់ទុកជា​សត្រូវ​ខ្លាំង​បំផុត​។

ជាក់ស្តែង លោក​ ព្រាប សុវត្ថិ ដែលជា​សិល្បករ​ល្បី​ម្នា​ក់ នៅ​កម្ពុជា ​គ្រោង​ចាក​ចេញទៅ​សម្តែង​ក្នុងការ​ប្រគុំ​តន្ត្រី​
​ទេសចរណ៍​​ដ៏​ធំ​មួយ​ នៅ​សហរដ្ឋអាមេរិក ( US Mega Tour Concert) ខ្នាត​ធំ​មួយ ​នៅ​សហរដ្ឋអាមេរិក​ ក្នុងកំឡុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ប៉ុន្តែ ពួក​ សម រង្ស៊ី និយម​ជ្រុល ​ស្រាប់តែ​នាំគ្នា​ផ្សព្វផ្សាយ​ កុំ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​អាមេរិក​ ទៅ​ចូលរួម​ក្នុង​ការប្រគុំ​តន្ត្រី​នោះ​ ដោយលើក​មូល​ហេតុថា មកពី​លោក​ ព្រាប សុវត្ថិ គឺជា​បុគ្គលិកម្នាក់​ ក្នុង​ជួរ​កងយោធពល​​ខេម​រៈ​​​ភូមិន្ទ​។

ពួកគេ​បាន​យក​រូបថត​របស់លោក ​ព្រាប សុវត្ថិ ដែលមាន​ឯកសណ្ឋាន​ជា​កងទ័ព និង​រូបថត​ ដែល​លោក​ ព្រាប ​សុវត្ថិ ឈរ​ថត​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ធ្វើជា​កម្មវត្ថុ​នៃ​ការ​លាប​ពណ៌ ​បង្កើត​សម្អប់​ដល់​លោក​ ព្រាប សុវត្ថិ ហើយ​ធ្វើ​បំផុស​​ធ្វើពហិការ​ មិន​ចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​នោះ​។

សួរថា តើ​លោក ​ព្រាប សុវត្ថិ បានធ្វើ​អ្វី​ខុស​ បានជា​ក្រុម​ជ្រុលនិយមទាំងនោះ ​ធ្វើ​ដូច្នេះ​?
​ត្រង់ចំណុច​នេះ ​គេ​អាច​វិភាគ​អំពី​ចរិត​របស់​ក្រុម​ សម រង្ស៊ី និយម​ជ្រុល​ បាន​ដូចតទៅ​៖
​ទី​១៖ ក្រុម​សម រង្ស៊ី និយម​ជ្រុល​ ជាស​ត្រូវ​នឹង​កងយោធពល​ខេមរៈភូមិន្ទ​ទាំងមូល​៖

ហេតុអ្វី​បានជា​យើង​អាចនិយាយបាន​ដូច្នេះ​? ពីព្រោះ​ក្រុម​នេះ​ បាន​លើក​ហេតុផល​ត្រឹម​ថា លោក​ព្រាប សុ​វ​ត្តិ ជា​បុគ្គលិក​
​ម្នាក់ ​ក្នុង​កងយោធពល​ខេមរៈភូមិន្ទ ​ដែល​ពាក់​ឯកសណ្ឋាន​យោធា​ មក​ធ្វើជា​សំអាង​ ដើម្បី​ពួកគេ​ធ្វើពហិការ​ មិន​ចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​។

ពួកគេ​មិនបានបង្ហាញ​ភស្តុតាង​អ្វី​ផ្សេង​ពីនេះ​ថា តើ​លោក​ ព្រាប សុវត្ថិ ក្នុងនាម​ជា​សមាជិក​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ ​បានធ្វើ​អ្វី​ខុសឆ្គង​ទៅលើ​អ្នកណា​? នៅ​កន្លែង​ណា​? ទើបបានជា​ពួក​សមរង្ស៊ី​និយម​ជ្រុល​ទាំងនោះ ​ចង់​ធ្វើពហិការ​ ហើយញុះញង់​ឲ្យ​មាន​សម្អប់​ទៅលើ​លោក ​ព្រាប សុវត្ថិ​? ចម្លើយ ​គឺ​គ្មាន​ទាល់តែសោះ​។ ក្នុង​មួយជីវិត​របស់ខ្លួន លោក​ ព្រាប សុវត្ថិ គឺជា​អ្នក​ចម្រៀង ​ដែល​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​យ៉ាងសកម្ម​។ ដោយ​លោក​មានបំណង​ចង់​ចូលរួមចំណែក​ការពារជាតិ លោក​ ក៏បាន​ចូលធ្វើ​ទាហាន​ក្នុង​​កងយោធពល​ខេមរៈភូមិន្ទ​។

តាំងពី​សម័យ​សង្គមរាស្ត្រនិយម ក៏មាន​តន្ត្រីករ និង​សិល្បករជាច្រើន​ដែរ​ ដែល​បម្រើ​ការងារ​ក្នុង​វង់​តន្ត្រី​យោធា​ភិរម្យ​។ ដូច្នេះ លោក​ ព្រាប សុវត្ថិ ឬ​សិល្បករ សិល្បការិនី​មួយចំនួន​ទៀត ​ក៏អាច​ធ្វើជា​សមាជិក​នៃ​កងយោធពល​ខេមរភូមិន្ទ​បានដែរ​។ ទាំងនេះ ​គឺជា​អ្វី ដែល​គួរ​ទទួល​បានការ​លើកទឹកចិត្ត ​ពីព្រោះ​ពួកគេ​បាន​ធ្វើជា​គំរូ​ សម្រាប់​បណ្តុះ​គំនិត​ស្រឡាញ់ និង​ការ​ពារជាតិ​។

ប៉ុន្តែ​បែរជា​ក្រុម សម រង្ស៊ី និយម​ជ្រុល ចាត់ទុកជា​សត្រូវ​ទៅវិញ​។ និយាយ​ឲ្យ​ចំ​ទៅ ឯកសណ្ឋាន​របស់​កង​ទ័ព ឬ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ​គឺជា​សត្រូវ​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ ដែលមាន សម រង្ស៊ី ជា​មេខ្លោង​។ នេះ​ជា​សារជាតិ​ពិតប្រាកដ​របស់​ក្រុម សម រង្ស៊ី និយម​ជ្រុល​ ដែល​បងប្អូន​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ​ត្រូវ​យល់ដឹង និង​ប្រយ័ត្នប្រយែង​ចំពោះ​ក្រុម​នេះ​។​

ទី​២៖ ក្រុម សម រង្ស៊ី ជ្រុលនិយម​ គឺជា​សត្រូវ​នឹង​វប្បធម៌​ជាតិ​៖

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ តាម​ប្រពៃណី​ទំនាមទម្លាប់​ខ្មែរ​យើង ​តាំងពី​បុ​រម​បុរាណ​មក យើង​តែង​រៀបចំ​ឲ្យ​មានការ​ប្រគុំ​តន្ត្រី រាំរែក​តាម​ចង្វាក់​ប្រពៃណី និង​ការលេង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀតផង​។ ខ្មែរ​នៅក្រៅ​ប្រទេស​ ក៏​មិន​ភ្លេច​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ដូនតា​ខ្លួន​ដែរ​។ ចម្លែក​អី​ តែ​ក្រុម​សម រង្ស៊ី​និយម​ជ្រុល ​បែរជា​ធ្វើ ខ្លួន​ជាស​ត្រូវ​នឹង​ប្រពៃណី​វប្បធម៌​ជាតិ​របស់ខ្លួន​​ទៅវិញ​។

ពួកគេ​កំពុង​ឃោសនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ​ស្អប់ខ្ពើម​វប្បធម៌​ជាតិ និង​មិន​ចូលរួម​គាំទ្រ​ចំពោះ​មហា​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​មួយ​ ដែល​អ្នករៀបចំ​កម្មវិធី​មាន​បំណង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ដល់​បងប្អូន​ខ្មែរ ​នៅក្រៅ​ប្រទេស ក៏ដូចជា​ការបង្ក​ការ​សប្បាយរីករាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​។ ​ប៉ុន្តែ​ឥឡូវនេះ​ ស្រាប់​តែមាន​ខ្មែរ​ជ្រុលនិយម​មួយក្រុម ​ដឹកនាំ​ដោយ សម រង្ស៊ី បាន និងកំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅនឹង​ប្រពៃណី​វប្បធម៌​របស់​ដូនតា​ខ្មែរ​ទៅវិញ​។​

ទី​៣៖ ក្រុម សម រង្ស៊ី និយម​ជ្រុល​ចាត់ទុក​សមិទ្ធផល និង​ស្ថាប័ន​ទាំងអស់​របស់​រាជរដ្ឋាភិបាល គឺជា​សត្រូវ​របស់ខ្លួន​រាប់​តាំងពី​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំង​ក្រុម​អ្នកមាន ដូចជា ​ឈ្មួញ អាជីវករ អ្នកជំនួញ​ធំៗ និង​អ្នកវិនិយោគទុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។ កន្លងទៅ សម រង្ស៊ី ធ្លាប់បាន​ប្រកាស​ហើយពី​គោលនយោបាយ​រឹបអូស ទ្រព្យសម្បត្តិ​ពី​អ្នកមាន​និង​បណ្តេញ​អ្នកវិនិយោគទុន​ចិន​ជាដើម ​ដែលជា​នេះហើយ​ ជា​នយោបាយ​របស់​ប៉ុល ពត​។​

​ដូច្នេះ អ្នក​ដែល​ស្ថិតនៅក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​អ្នករស់នៅ​ក្នុងប្រទេស​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ភ្នំពេញ​បច្ចុប្បន្ន សុទ្ធសឹងតែ​ត្រូវបាន សម រង្ស៊ី​ ចាត់​ទុកជា​សត្រូវ​របស់ខ្លួន ពីព្រោះ​តែ​ពួក​សម រង្ស៊ី​និយម​ចោទថា ជា​អ្នក​ជួយ​គាំពារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋ​ម​ន្ត្តី ហ៊ុន សែន​។

​អំពើ​លីលា​របស់​សម រង្ស៊ី និង​បក្សពួក ​គឺជា​អំពើ​របស់​ក្រុម​ឧទ្ទាម​អស់លក្ខណ៍ ​ដែល​គ្មាន​ច្រក​ដើរ​ត​ទៅទៀត ក៏​ក្រពុលមុខ​ដូច​ឆ្កែឆ្កួត​ដែល​ប៉ះ​អ្នកណា​ខាំ​អ្នកនោះ រហូតដល់​អស់​មនុស្ស​ខាំ សូម្បីតែ​បង្គោល​ភ្លើង ​ក៏​ខាំ​ដែរ គឺ​ខាំ​រហូតដល់​របូត​ធ្មេញ​អស់ពី​មាត់​។

​ក្រុម​សម រង្ស៊ី​និយម​ជ្រុល​ ​បច្ចុប្បន្ននេះ គឺ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះឯង ​ពីព្រោះ​ក្រុម​នេះ ​ដឹងខ្លួន​ថា មិនយូរប៉ុន្មាន​ទេ ពួកគេ​នឹង​ត្រូវគេ​ផាត់​ចោល​ពីស​ង្វៀន​ហើយ​។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុម កឹម សុខា​និយម​ កំពុង​រៀបចំ​ផែនការ​កម្ចាត់​ក្រុម​ជ្រុល​និយម ដឹកនាំ​ដោយ សម រង្ស៊ី​នេះហើយ​ ដោយ​ពួកគេ​ចាត់ទុកថា ​ជា​ក្រុម​ចង្រៃ ​បង្ក​តែ​ជម្លោះ ការ​ញុះញង់ បំផ្លាញ​ជាតិ បំផ្លាញ​ទាំង​បក្ស​ខ្លួនឯង​ទៀត​។

ឥឡូវនេះ គេ​កំពុង​រង់ចាំ​មើល​វាសនា​ចុងក្រោយ​របស់ សម រង្ស៊ី និង​បក្សពួក​មួយ​ក្តាប់​តូច ​នឹង​ទៅជា​យ៉ាងណា​។ ​ដូច្នេះ​ម្តង​នេះ កុំថាឡើយ​គ្មាន​ដី​ជ្រក​នៅ​ស្រុក​ខ្មែរ សូម្បី​នៅក្រៅ​ប្រទេស ​ក៏​ដី​កាន់តែ​ចង្អៀត​ដែរ សម្រាប់​សម រង្ស៊ី និង​ក្រុម​ជ្រុលនិយម​ទាំង​នោះ​៕

​ដោយ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង