Uttar Pradesh៖ ឥណ្ឌាប្រកាសបើករោងចក្រផលិតកាំភ្លើង អាកា ក្រោមជំនួយពីរុស្ស៊ី

ប្រភពពី RT ឲ្យដឹងថា នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា លោក Narendra Modi បានបើកសម្ពោធរោងចក្រផលិតកាំភ្លើង AK-203s ថ្មីមួយ នៅរដ្ឋ Uttar Pradesh ដែលអាចផលិតកាំភ្លើងអាកា បានរាប់ម៉ឺនដើមក្នុងមួយឆ្នាំ ។

ក្នុងពិធីសម្ពោធនោះ លោក Narendra Modi បានថ្លែងថា ឥណ្ឌាត្រូវការកាំភ្លើង AK-203s ថ្មីប្រមាណជាង៧៥០០០០ដើម ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប៉ូលីស កងកម្លាំងសន្តិសុខ និងកងកម្លាំងយោធានៅក្នុងប្រទេសនេះ ។

លោក Narendra Modi បានបញ្ជាក់ថា កាំភ្លើង AK-203s ដែលផលិតចេញពីរោងចក្រនេះ គឺជាកាំភ្លើងដែលត្រូវបានផលិតតាមបែបរុស្ស៊ី និងមានការជួយផ្នែកបច្ចេកទេសពីរុស្ស៊ីផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com