អាពាហ៍ពិពាហ៍​កូនក្រមុំ​ខ្មែរ​ ជាមួយ​កូនកំលោះ​ជនជាតិ​ចិន​ ត្រូវ​បាន​បញ្ឈប់​ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់​

(​ព្រះ​វិហារ​)៖​ កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​ បាន​បញ្ឈប់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍​ រវាង​គូស្នេហ៍​កូន​ក​ម្លោះ​ជា​ជនជាតិ​ចិន​ និង​កូនក្រមុំ​ជនជាតិ​ខ្មែរ​ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ General​ Department​ of​ Immigration​ កាលពី​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា​ អាពាហ៍ពិពាហ៍​មួយ​ត្រូវ​បាន​បញ្ឈប់​ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់​ នៅ​ក្នុងភូមិ​កន្ទួត​ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​មក​រៀប​ការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ នា​រសៀល​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

​ក្នុង​ករណី​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​ខេត្ត​/​ស្រុក​ និង​នគរបាល​ប៉ុស្តិ៍​ សហការ​ជាមួយ​លោក​មេឃុំ​កន្ទួត​ ចុះ​ត្រួតពិនិត្យ​ និង​សាកសួរ​ជនជាតិ​ចិន​ឈ្មោះ​ ZENG​ YOUXI​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​សហភាព​រុ​ស្សី​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​មក​រៀប​ការ​ជាមួយ​ជនជាតិ​ខ្មែរ​ ឈ្មោះ​ ហ៊ិ​ន​ លី​ណា​ អាយុ​២៦​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​កន្ទួត​ គ្មាន​លិខិតអនុញ្ញាត​ ហើយ​ត្រូវ​បាន​នាំ​មក​ប៉ុស្តិ៍​រដ្ឋបាល​ ដោយ​បញ្ឈប់​ការ​រៀប​ការ​ និង​ធ្វើ​កិច្ចសន្យា​ និង​បាន​កំណត់​សា​ម៉ី​ខ្លួន​ទាំង​ពីរ​ បំពេញបែបបទ​តាម​ច្បាប់​ គ្រប់គ្រាន់​ជា​មុន​សិន​ ទើប​អាច​រៀប​ការ​បាន​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com