សម្រែក​អ្នក​កឹម សុខា និយម​ពី ស្រុក​បារាំង​៖ យើង​មិនអាច​ទ្រាំ​រស់ក្នុង​សម្ព័ន្ធភាព​ក្លែងក្លាយ​បាន​ទៀត​ទេ​!

(​ភ្នំពេញ​)៖ ខ្ញុំ​សប្បាយរីករាយ​ដែល​បាន ឃើញ​សហការី​ខ្ញុំ​ម្នាក់ បាន​និយាយ​ចេញ​នូវ​អ្វីដែល​ខ្ញុំ និង​អ្នក​កឹម សុខា និយម នៅ​ស្រុក​បារាំង​ចង់​និយាយ​ដែរ​។ ​ខ្ញុំ​សូម​ជំរាបជូន​បងប្អូន​ក្រុម​អ្នកគាំទ្រ​លោក​ប្រធាន កឹម សុខា ទាំងអស់ ឲ្យ​បាន​ជ្រាបថា ពួកយើង​បាន​ទ្រាំ​រស់នៅក្នុង​សម្ព័ន្ធភាព​ដ៏​ឈឺចាប់​ជាមួយ​លោក សម រង្ស៊ី យូរពេក​ហើយ​។ ពួកយើង​បាន ដឹង​តាំងពី​ដំបូង ហើយ​លោក​ កឹម សុខា​ក៏បាន​និយាយប្រាប់​ពួកយើង​ជារឿយៗ​តាំងពី​យូរ មកហើយ​ដែរ​ថា លោក រង្ស៊ី ជា​មនុស្ស​ដែលមាន​សារជាតិ​និង​ចារឹក​យ៉ាងម៉េច​នោះ​។ ប៉ុន្តែ​ពួក យើង​បាន​បង្ខំចិត្ត​ក្នុងស្ថានភាព មួយ​ដែល​យើង​គិតថា​ដើម្បី​ប្រយោជន៍​ជាតិ​ហើយក៏​សុខចិត្ត​រួមរស់​ជាមួយ​ក្រុម​របស់លោក សម រង្ស៊ី​ទៅ ។

​កាលពី​ដំបូង ពោលគឺ​នៅពេល​ចាប់ផ្តើម​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ដំបូង យើង​សប្បាយរីករាយ ពីព្រោះ​យើង​បានរួម​កម្លាំង​គ្នា​ហើយក៏​មាន ពលរដ្ឋ​ជាច្រើន​គាំទ្រ​យើង​។ បើទោះបីជា​យើង​រស់នៅ​ជាមួយគ្នា​ប្រៀប​ដូច​ប្តី​ប្រពន្ធ​មួយគូ​ដែល​ស្អប់​គ្នា​យ៉ាងខ្លាំង ហើយ​ត្រូវបាន​ឪពុកម្តាយ​ចាប់បង្ខំ​ឲ្យ​រៀបការ ក៏ដោយចុះ ប៉ុន្តែ​យើង​អាច​ទ្រាំ​បាន​ដើម្បី​ភាពរឹងមាំ​របស់​
​គណបក្ស​។

​ប៉ុន្តែ​ចាប់តាំងពី​លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន និង​ចាប់ពី​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលា​យមក យើង​បានទទួល​ការឈឺចាប់​កាន់តែខ្លាំង​ដោយ សារ​អាកប្បកិរិយា​ប្រមាថ ដោយ​ត្រង់ៗ​ពី​ដៃគូ​របស់​យើង​ក្នុង​សម្ព័ន្ធភាព​។
​លោក រង្ស៊ី បាន​ប្រមាថ​ជា​បន្តបន្ទាប់​ចំពោះ​លោក​ប្រធាន កឹម សុខា​។ ជាក់ស្តែង​ដូចដែល​យើង បានដឹង​ទាំងអស់គ្នា​រួចហើយ​ថា លោក រង្ស៊ី បាន​បង្កើត​ចលនា សង្គ្រោះ​ជាតិ​ដោយ​គ្មាន​ការព្រមព្រៀង​ពី​លោក​កឹម សុខា​។ លោក រង្ស៊ី បាន​ភ្នាល់​ជាមួយ​លោក ហ៊ុន សែន អំពី​ការដោះលែង​លោក​ប្រធាន កឹម សុខា​។

​លោក រង្ស៊ី​បាន រៀបចំ​សន្និសីទ​ដែល​មានតែ​បក្ស​ពួកគាត់​ចូលរួម​នៅ​ទីក្រុង​​អា​ត្ល​ង់​តា​ ដើម្បី​ប្រកាស​តែងតាំង​ខ្លួន​គាត់​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​គ្មាន​ការចូលរួម​ពី​ពួកយើង​ទាំងអស់គ្នា ​ដែលជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ និង​ជាក់ ស្តែង​បំផុត​លើ​លក្ខន្តិកៈ​​គណបក្ស​។ លោក រង្ស៊ី ប្រមាថកាតទាន​លោក​ប្រធាន​កឹម​សុខា ថា ការជាប់គុក​ជា​រឿង​ឥតប្រយោជន៍​។

​ចំណែក​ពួកយើង​ជា​អ្នកគាំទ្រ​លោក​ប្រធាន កឹម សុខា ក៏​ទទួល បាន​នូវ​ការប្រមាថ​មាក់ងាយ​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នកគាំទ្រ​លោក រង្ស៊ី តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្រាន់តែ​ពួក យើង​ការពារ​ភាពត្រឹមត្រូវ ការពារ​លក្ខន្តិកៈ​គណ​បក្ស និង​ការពារ​កិត្តិយស​លោក​ប្រធាន កឹម សុខា​។

​ឥឡូវនេះ ជោគវាសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្លាក់​ទាំងស្រុង​ទៅលើ​លោក សម រង្ស៊ី ដែល​កំពុងតែ​ដើរតួ​ជា​តួឯក​យ៉ាង​គឃ្លើន​។ យើង​មិន​ទោ ម្នាស់​អ្វី​ទេ​ប្រសិនបើ​លោក រង្ស៊ី ធ្វើ​អ្វីៗ​ដោយ​ត្រឹមត្រូវ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​គណបក្ស​មែន​នោះ​។ ​ប៉ុន្តែ​អ្វីៗ​ដែល​យើង​បានឃើញ​ចុងក្រោយ​នេះ គឺជា​រឿង​ខុសឆ្គង​យ៉ាងខ្លាំង​ដែល​មិនអាច​ទទួល យកបាន​ជាដាច់ខាត​។

​លោក​ប្រធាន កឹម សុខា ធ្លាប់បាន​និយាយប្រាប់​ពួកយើង​ថា លោក រង្ស៊ី មិនមែនជា​អ្នកប្រជាធិបតេយ្យ​ស្អី​នោះទេ គឺ​គាត់​ជា មនុស្ស​អាត្មានិយម បក្សពួកនិយម​និង​គ្រួសារ និយម​យ៉ាង​ក្រាស់ឃ្មឹក​។ ហើយ​ឥឡូវ​នេះ អ្វីៗ​បានបង្ហាញ​ឲ្យ​ពួក យើង​បានឃើញ​ច្បាស់​ហើយ​។

​ដូច្នេះ​ខ្ញុំ​យល់ឃើញថា ដល់ពេល​ហើយ​ដែល​ពួកយើង​ជា​ក្រុម​កឹម សុខា និយម​ត្រូវ​រួមគ្នា​គិតគូរ​ពី សុខទុក្ខ​និង​ជោគវាសនា​របស់លោក​ប្រធាន កឹម សុខា​, សុខទុក្ខ របស់​សកម្មជន​និង​មន្ត្រី កឹម សុខា និយម ក៏ដូចជា​សុខទុក្ខ​របស់​
​ប្រជាពលរដ្ឋ​យើង​ជាពិសេស អ្នកគាំទ្រ​លោក​ប្រធាន​យ៉ាងច្រើន​។ ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​រើបម្រះ​ចេញពី​ការគាបសង្កត់​ផ្លូវចិត្ត​ដោយ​ការប្រមាថ​របស់​ដៃគូ ដែល​យើង​បាន​ទ្រាំ​ជា​យូរ​មក ហើយ​។

​លោក​កឹម សុខា មាន​ប្រជាប្រិយភាព​នយោបាយ​គ្រប់គ្រាន់ ហើយ​គាត់​ក៍​ជា​អ្នកនយោបាយ​ម្នាក់ ​ដែល​បាន​លះបង់​គ្រប់​បែបយ៉ាង​រាប់ទាំង​សេរីភាព​របស់ខ្លួន​ផង គឺ​ខុស​ឆ្ងាយ​ស្រឡះ​ពី​លោក សម រង្ស៊ី ។

​ដូច្នេះ ខ្ញុំ​យល់​យ៉ាងច្បាស់​ថា លោក​ប្រធាន កឹម សុខា និង​លោក សម រង្ស៊ី មិនអាច​ដើរ​ផ្លូវ​ជាមួយគ្នា​បាន​ទៀត​ទេ​។ ពួក យើង​ជា​អ្នក កឹម សុខា​និយម ក៏​មិនអាច​ដើរ​ផ្លូវ​តែមួយ​ជាមួយ ក្រុម​លោក រង្ស៊ី​បាន​ទៀត​ដែរ​។ និយាយ​ជារួម យើង​មិនអាច​ទ្រាំ​រស់​ក្នុង​សម្ព័ន្ធភាព​ក្លែងក្លាយ​នេះ​បាន​តទៅ​ទៀតឡើយ​។ ដូច្នេះ ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​កាត់​ចំណង​សម្ព័ន្ធភាព​ក្លែងក្លាយ​នេះ​ចោល​ដើម្បី​អនាគត នយោបាយ​របស់​ពួកយើង​ទាំងអស់គ្នា​។ យើង​មិនអាច​យក វាសនា​របស់​ពួកយើង​ទៅ​ផ្ញើ​ជា មួយ​អ្នក​ដែល​មិន​ស្មោះ​ជាមួយ​យើង​និង​ប្រមាថ​មាក់ងាយ​យើង​យ៉ាងខ្លាំង​ដូច្នេះ​ឡើយ​។ ​យើង​ក៏​មិនត្រូវ​ផ្កាប់​បំពង់​រង់ចាំ​​ទឹក​ភ្លៀង​នោះដែរ​។ ដល់ពេលហើយ​ ដែល​យើង​ត្រូវ​ចេញមុខ​រួមគ្នា​ ដើម្បី​បុព្វហេតុ​របស់​យើង​។

​ពួកយើង​រង់ចាំ​ឥស្សរជន​ម្នាក់​ខាង​ភាគី ​កឹម សុខា​និយម ចេញមុខ ដើម្បី​ដឹកនាំ​ពួកយើង​ទាំងអស់គ្នា ឲ្យ​មាន​ភាពកក់ក្តៅ ហើយ​យើង​រួមគ្នា ដើម្បី​សេរីភាព លោក​ប្រធាន កឹម សុខា​៕ Il est temps et très imminent de nous soulever et débarrasser de cette fausse alliance avec Rainsy !

​ពី​៖ អ្នក​កឹម​សុខា​និយម ស្រុក​បារាំង​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង