ចង់ញ៉ាំ ស៊ុបពងទាប្រៃ មានតែមួយគត់ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា

(ភ្នំពេញ) ៖ ហាង បាប៊ីឃ្យូ ផ្លាហ្សា ជាហាងសាច់អាំងដោយខ្លួនឯងដ៏ល្បីមកពីប្រទេសថៃ បានផ្តល់ជូនរសជាតិប្លែកថ្មីមួយទៀតដ៏គួរឲ្យទាក់ទាញ គឺស៊ុបពងទាប្រៃ​ ចាប់ពីថ្ងៃទី ២២​ ​កុម្ភៈ រហូតដល់ថ្ងៃទី៣១​ ខែមិនា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ។ សូមប្រញ៉ាប់ឡើង ព្រោះរយៈពេលផ្តល់ជូន មានកំណត់។

បើយោងតាមប្រសាសន៏ លោក ណាង គីណាល់ ជាប្រធានគ្រប់គ្រងទីផ្សាររបស់ EFG (Express food Group) Co., Ltd ក្នុងនោះមានម៉ាក់បាប៊ីឃ្យូ ផ្លាហ្សា ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “ដើម្បីបំពេញចិត្តរបស់អតិថិជន ហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារថ្មីៗប្លែកជាច្រើន បន្ដបន្ទាប់ ជាក់ស្ដែង ស៊ុបពងទាប្រៃនេះតែម្តង ហើយសម្រាប់ឈុតស៊ុបពងទាប្រៃនេះ អាចញុំាបានគ្នាពី ២ ទៅ៣នាក់ ជាមួយនឹងតម្លៃចាប់ពី​ ១៩.៩៩ដុល្លា តែប៉ុណ្ណោះ ហើយមាន ៣ជំរើសសម្រាប់អតិថិជនជ្រើសរើសផងដែរ គឺឈុតសាច់ជ្រូក ឈុតសាច់គោ និងឈុតសាច់ចំរុះ”។  លោកក៏បានបញ្ចាក់ផងដែរថា “នេះគឺជារសជាតិថ្មី គ្រឿងផ្សំប្លែក ហើយធានាថា សម្រាប់អតិថិជនដែលចូលចិត្តញ៉ាំពងទាប្រៃពិតទទួលបានរសជាតិពិតពីហាង បាប៊ីឃ្យូ ផ្លាហ្សា។ ហើយអ្វីដែលពិសេសបំផុតនោះ សម្រាប់អតិថិជនដែលមានកាតសមាជិក Bar BGon Club ដែលបានទិញឈុតថ្មីណាមួយក៏បាន នឹងទទួលបានការ៉េមពងទាប្រៃមួយកែវភ្លាម ដោយឥតគិតថ្លៃ ដែលលក់ក្មុងតម្លៃធម្មតា ៣.៥០ ដុល្លារ។

លោក វិសាល ជាអតិថិជនមកញ៉ាំនៅ ហាង បាប៊ីឃ្យូ ផ្លាហ្សា សាខា TK Avenue បានមានប្រសាសន៍ឲ្យដឹងដែរថា ហាង បាប៊ីឃ្យូ ផ្លាហ្សា តែងតែផ្តល់មុនម្ហូបៗថ្មីជានិច្ច មានដូចជា ឈុតស៊ុកណ័រ ឈុតជប់លៀង ថ្មីនេះគឺឈុត​នាំសំណាង​ជាមួយនឹងការតុបតែងសាច់ជាផ្កា។ មកញ៉ាំអាហារ នៅ​ ហាង បាប៊ីឃ្យូ ផ្លាហ្សា មិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ ហើយថែមទាំង ទទួលបាននូវភាពស្រស់ស្អាតតាមរយៈការតុបតែងសាច់ បរិយាកាសស្រស់ស្រាយ អនាម័យខ្ពស់ សុវត្ថិភាពចំណីអាហារ Internet មានល្បឿនលឿន សេវាកម្មល្អ ជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់។ ហើយពេលនេះ ហាង បាប៊ីឃ្យូ ផ្លាហ្សា កំពុងផ្តល់ជូន ស៊ុបពងប្រៃ ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត ចង់ញ៉ាំម្តងហើយម្តងទៀត។ លោកបានបន្ថែមថា “ខ្ញុំសូមណែនាំបងប្អូនមកញ៉ាំអាហារ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា ទោះជាលក្ខណៈគ្រួសារ ជាគូសង្សា ជួបជុំមិត្តភ័ក្ត បងប្អូន ខួបកំណើត ខួបអាពាហ៍ពិពាហ៍​ ពិតជាកន្លែងដ៏សាកសមបំផុត និងមិនខុសបំណងឡើយ។”

ហាង បាប៊ីឃ្យូ ផ្លាហ្សា ក៏មានទីកន្លែងសម្រាប់ក្មេងលេង បន្ទប់ខារ៉ាអូខេ ដ៏ស្រស់ស្អាត ពិតជាកន្លែងដែលសាកសមបំផុតក្នុងការជួបជុំគ្រួសារ និងកម្មវិធីផ្សេងៗទៀតជាច្រើន។ សម្រាប់ការកក់បន្ទប់ខារ៉ាអូខេ លេខទូរស័ព្ទ ០២៣​ ២៣ ១៨​ ១៧។ លើសពីនេះទៀត​ ហាង បាប៊ីឃ្យូ ផ្លាហ្សា ក៏មានផ្តល់ជូននូវកាតសមាជិក Bar BGon Club ដែលមានតម្លៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ហើយមានសុពលភាព១ឆ្នាំ។ គ្រប់សមាជិក Bar BGon Club នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា​ ការបញ្ចុះតម្លៃសម្រាប់ឈុតសមាជិក រហូតដល់ ៣០% សន្សំពិនិត្យដើម្បីប្តូរជារបស់ផ្សេងៗជាច្រើន ឬ ប្តូរជាមុខម្ហូប និងសិទ្ធិពិសេសក្នុងការសាកមុខម្ហូបថ្មីៗមុនគេ។

គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំង បែបម៉ុងហ្គោលីល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សា បានពង្រីកសាខាក្នុងឆ្នាំ ២០១៧​ ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សា ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំជាប់ៗមកហើយ។ ហាងសាច់អាំងបែបម៉ុងហ្គោលី​មួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ​ មាន ៥សាខា ផ្សារទំនើប អ៊ី អន ម៉ល ភ្នំពេញជាន់ទី២ សាខាទួលគោកផ្លូវ ៣១៥ កែង ៥២៨ សាខាផ្សារសូរិយាជាន់ទី៣ សាខាផ្សារទំនើប អ៊ី អន ម៉ល សែនសុខ ស៊ីតធី ជាន់ទី២ និងសាខាដឹហេរី ថេកវ៉ក ក្រុងសៀមរាប​ បើកចាប់ពីម៉ោង ១០:០០ព្រឹក ដល់ ១០:០០ យប់។ ព័ត៌មានបន្ថែម៖ ០២៣​ ២៣ ១៨ ១៧៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com