AFF U22 19: សហភាពមីយ៉ាន់ម៉ាស្មើ ឥណ្ឌូនេស៊ីថ្ងៃបើកឆាក

(កម្ពុជា)៖ សហភាពមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី បើកឆាកការប្រកួតពូល B ដោយស្មើគ្នា ១ទល់នឹង១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ រសៀលថ្ងៃនេះ។

ការប្រកួតនេះសហភាពមីយ៉ាន់ម៉ា នាំមុខមុននាទីទី១៣ ដោយកីឡាករ Myat Kaung Khant ប៉ុន្តែ២៥នាទីបន្ទាប់ ឥណ្ឌូនេស៊ីតាមស្មើវិញដោយកីឡាករ Rahmat Irianto។ តង់ទី២ គ្មានក្រុមណាស៊ុតបបញ្ចូលទីនោះទេ។

ការប្រកួតបន្ទាប់ថ្ងៃទី២០ ខែកុម្ភៈ កម្ពុជា ត្រូវប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ប្រកួតជាមួយឥណ្ឌូនេស៊ី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com