UEFA CAHMPION LEAGUE:PSG ឈ្នះ Manchester United ជើងទី១វគ្គ១៦ក្រុមជើងឯកអឺរ៉ុប

(អង់គ្លេស)៖ ការដឹកនាំមិនដែលចាញ់របស់គ្រូបង្វឹកបណ្តោះអាសន្នGunnar Solskjaer បានដល់ទីបញ្ចប់ ក្រោយបិសាចក្រហម Manchester United ចាញ់ Paris Saint-Germain ០ទល់នឹង២ ការប្រកួតជើងឯកអឺរ៉ុបកម្រិតមួយ (Uefa Champion League) វគ្គ១៦ក្រុមចុងក្រោយជើងទី១។

ពីរគ្រាប់ជ័យជំនះរបស់ភ្ញៀវមកពីបារាំង PSG កើតឡើងដោយកីឡាករ Presnel Kimpembe នាទីទី៥៣ និងKylian Mbappeនាទីទី៦០ ។

នេះជាការប្រកួតទី១១របស់Gunnar Solskjaer ក្នុងនាមគ្រូបណ្តោះអាសន្នបិសាចក្រហម ហើយ១០ប្រកួតកន្លងមក ឈ្នះទាំង១០ក្នុងក្របខណ្ឌជើងឯកអង់គ្លេស និង FA Cup។ 

ប្រកួតជើងទី២ បិសាចក្រហម Manchester United ត្រូវធ្វើដំណើរទៅកាន់ទឹកដីបារីស ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com