ទីក្រុងរណបថ្មី នាភាគខាងត្បូងរាជធានីភ្នំពេញ កំពុងតែបង្ហាញភាពលេចធ្លោរបស់ខ្លួ​ន

(ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើងគួរអោយ​កត់សម្គាល់ ដើម្បីបំពេញ​តម្រូវការលំនៅដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ ។​ ​​ ការអភិវឌ្ឍពង្រីកទីក្រុង ឥតឈប់ឈរ​នេះ មានការចូលរួមពីរាជរដ្ឋាភិបាល និង​វិស័យឯកជន ផងដែរ។

តំបន់អភិវឌ្ឍជុំវិញរាជធានីភ្នំពេញ មានតែតំបន់ភាគខាងត្បូង ជាពិសេសតំបន់មហាវិថី សម្តេចតេជោ (៦០ ម៉ែត្រ)ប៉ុណ្ណោះ ដែលមានការអភិវឌ្ឍលឿនជាងគេ គួរអោយកត់សម្គាល់ ដោយសារតំបន់នេះ មាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេច ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមានទីតាំងនៅជិតទីប្រជុំជនក្រុងបំផុត។​

តំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន ​​​​​​​​​​​​មកអភិវឌ្ឍក្នុងតំបន់នេះ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។ ​ សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានលើ​ផ្ទៃដី​រហូត​ដល់​ ២៦០០​ហិចតា បោះទុន​សាងសង់​ជាង​ ១ពាន់​លាន​ដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្ត្រល្អនេះ សម្រាប់ការធ្វើដំណើរដែលមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ និងមានដីដែលទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំង។

គម្រោងថ្មីដឹស្តា ដាយមិន ២ របស់ បុរី ប៉េង ហួត ក៏បង្ហាញវត្តមានក្នុងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ នេះដែរ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ​​ និងជាគម្រោងមួយ មានលេចធ្លោជាងគេក្នុងតំបន់ រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។

សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។​ លំនៅដ្ឋានទាំងនេះត្រូវបានសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត សោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ក្នុងនាមវិស័យឯកជន បានចូលរួម​ចំណែកយ៉ាងសកម្ម ដើម្បី​ធ្វើអោយ​សោភណ័ភាព ទីក្រុងភ្នំពេញ មានភាពស៊ីវិល័យ​និងស្រស់បំព្រង តាមរយៈការអភិវឌ្ឍគម្រោងរបស់ខ្លួន ប្រមាណជាជិត៣០ គម្រោង នៅតាមតំបន់ដែលមានសក្តានុពល ស្ថិតក្នុងប្លង់មេ របស់រាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com