សេវាកម្ម​ជួល​ថ្មី​មួយទៀត​ មក​ដល់​ប្រទេស​កម្ពុជា​

(​ភ្នំពេញ​)៖​ នា​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៩​ ក្រុមហ៊ុន​ អេ​.​វី​.​អ​ (​អេ​ស៊ា​ វី​ហ៊ី​ឃ​ល​ រេ​ន​ធ​ល​)​ បាន​ប្រារ​ព្វ​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការ​នាំ​ចូល​ និង​បើក​ដំណើរការ​ នូវ​ម៉ាក​សេវាកម្ម​ថ្មី​មួយទៀត​ឈ្មោះ​ថា​ Budget​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ក្រោម​ការ​ចូលរួម​ ពី​លោក​ ង​ន​ សាំង​ នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ អ​ អឹ​ម​ អេ​ ខេ​ម​បូ​ឌា​ និង​ លោក​ James​ Richmond​ នាយក​គ្រប់គ្រង​អាជ្ញា​ប័​ណ្ឌ​ អេ​ប៊ី​ជី​ ប្រចាំ​តំបន់​អាស៊ី​។​

​លើស​ពី​សេវាកម្ម​ជួល​រថយន្ដ​ដឹក​អ្នកដំណើរ​ Budget​ Cambodia​ ផ្ដល់​នូវ​សេវាកម្ម​ជួល​ផ្សេង​ទៀត​ ដូច​ជា​៖
•​ ​រថយន្ដ​ដឹក​ទំនិញ​ធន់​ធ្ងន់​
•​ ​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​សំណង់​
•​ ​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​កសិកម្ម​
•​ ​គ្រឿង​ម៉ាស៊ីន​សម្រួល​ដល់​ការ​លើកដាក់​ទំនិញ​
“​ យើង​ផ្ដល់​នូវ​រថយន្ដ​ និង​គ្រឿងចក្រ​ថ្មីៗ​ តាម​រយៈ​ការ​សហការ​យ៉ាង​ជិត​ស្និត​ ជាមួយ​ដៃគូ​ដូច​ជា​ Ford,​ Fuso,​ JCB,​ John​ Deere,​ Hako,​ TCM,​ and​ JLG​ ដែល​ធានា​ជូន​នូវ​ សុវត្ថិភាព​និង​ប្រសិទ្ធភាព​ការងារ​ របស់​អតិថិជន​។​

​គ្រប់​រថយន្ដ​ និង​គ្រឿងចក្រ​ របស់​ Budget​ ត្រូវ​បាន​ទទួល​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ តាម​បទដ្ឋាន​គំរូ​របស់​ក្រុមហ៊ុន​។​

Budget​ Cambodia​ នឹង​ជា​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ ក្រុមហ៊ុន​ទេសចរណ៍​ព្រមទាំង​ ភ្ងៀ​វ​ទេសចរណ៍​ ជាតិ​ និង​អន្តរជាតិ​ “​ ប្រសាសន៍​របស់​លោក​ ង​ន​ សាំង​ នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ អ​ អឹ​ម​ អេ​ ខេ​ម​បូ​ឌា​។​

“​ យើង​ពិតជា​មាន​មោទនភាព​ ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​របស់​យើង​ ជាមួយ​ក្រុមហ៊ុន​ អ​ អឹ​ម​ អេ​ ប្រចាំ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​អាស៊ី​។​

​ជាមួយ​គ្នា​នេះ​ដែរ​ Avis​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ ដ៏​ល្អ​បំផុត​ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​បុគ្គលិក​ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​បំរើសេវា​កម្ម​ដល់​អតិ​ថ​ជន​។​ យើង​ជឿជាក់​ថា​ យើង​នឹង​បន្ត​ទំនាក់ទំនង​ដ៏​ល្អ​មួយ​នេះ​ ដោយសារ​យើង​មាន​ទស្សនៈ​ដូច​គ្នា​ ហើយ​ក្រុមហ៊ុន​ អ​ អឹ​ម​ អេ​ បាន​បង្ហាញ​នូវ​ការ​អនុវត្តន៍​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ ក្រម​សីល​ធ​ម៍​ និង​ តម្លាភាព​ ។​”​ ប្រសាសន៍​របស់​លោក​ James​ Richmond​ នាយក​គ្រប់គ្រង​អាជ្ញា​ប័​ណ្ឌ​ អេ​ប៊ី​ជី​ ប្រចាំ​តំបន់​អាស៊ី​។​

​គួរ​បញ្ជាក់​ថា​ Budget​ ជា​ម៉ាក​សេវាកម្ម​ជួល​រថយន្ដ​ដ៏​ល្បីល្បាញ​មួយ​ ពី​ប្រទេស​អា​មេ​រិច​ ដែល​សព្វថ្ងៃ​ មាន​ប្រ​ម៉ា​ណ​ជាង​ ៣០០០​ ទីតាំង​ ស្ថិត​នៅ​ក្នុង​១២០​ ប្រទេស​ ទូ​ទាំង​ពិភពលោក​។​Avis​ Budget​ ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​ពង្រីក​ទីតាំង​បន្ថែម​ទៀត​ ទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com